ប្រសិនបើពួកគេបាននឹកស្រុកដែលខ្លួនចាកចេញមក ម្ល៉េះសមពួកគេមានឱកាសត្រឡប់ទៅវិញបាន
ហើយបើគេនឹកស្រុកដែលគេបានចាកចេញមកនោះ គេមានឱកាសវិលត្រលប់ទៅវិញបាន
ប្រសិនបើគេរឭកស្រុកដែលគេទើបនឹងចេញមក គេមុខជាមានឱកាសត្រឡប់ទៅវិញបាន។
ប្រសិនបើបុព្វបុរសទាំងនោះនឹកស្រុកដែលលោកបានចាកចេញមក លោកមុខជាមានឱកាសវិលត្រឡប់ទៅវិញពុំខាន។
ហើយបើសិនជាគេរឭកស្រុក ដែលគេទើបនឹងចេញមកនោះ នោះគេនឹងមានឱកាសត្រឡប់ទៅវិញបាន
ប្រសិនបើបុព្វបុរសទាំងនោះ នឹកស្រុកដែលគាត់បានចាកចេញមក គាត់មុខជាមានឱកាសវិលត្រឡប់ទៅវិញពុំខាន។
ថេរ៉ាបានយកអាប់រ៉ាមកូនប្រុសរបស់គាត់ និងឡុតកូនប្រុសរបស់ហារ៉ានជាចៅរបស់គាត់ ព្រមទាំងសារ៉ាយកូនប្រសាស្រីរបស់គាត់ ដែលជាប្រពន្ធរបស់អាប់រ៉ាមកូនប្រុសគាត់ ហើយចេញដំណើរជាមួយគ្នាពីអ៊ើរនៃជនជាតិខាល់ដេ ដើម្បីទៅដែនដីកាណាន ប៉ុន្តែនៅពេលមកដល់ហារ៉ាន ពួកគេក៏តាំងលំនៅនៅទីនោះ។
គ្រានោះ មានទុរ្ភិក្សនៅក្នុងស្រុកនោះ។ អាប់រ៉ាមក៏ចុះទៅអេហ្ស៊ីបដើម្បីរស់នៅបណ្ដោះអាសន្ននៅទីនោះ ពីព្រោះទុរ្ភិក្សនៅស្រុកនោះធ្ងន់ធ្ងរណាស់។
គឺអ្នកត្រូវទៅស្រុករបស់ខ្ញុំ និងសាច់ញាតិរបស់ខ្ញុំ ហើយយកប្រពន្ធឲ្យអ៊ីសាកកូនប្រុសរបស់ខ្ញុំ”។
គាត់នាំហ្វូងសត្វទាំងអស់របស់គាត់ និងទ្រព្យសម្បត្តិទាំងអស់របស់គាត់ដែលរកបាន គឺហ្វូងសត្វជាកម្មសិទ្ធិរបស់គាត់ ដែលគាត់រកបាននៅប៉ាដាន់-អើរ៉ាម ដើម្បីទៅជួបអ៊ីសាកឪពុករបស់គាត់នៅដែនដីកាណាន។
ជាការពិត អ្នកដែលនិយាយដូច្នេះបញ្ជាក់ថា គេកំពុងតែខំស្វែងរកស្រុកកំណើតមួយ។