យើងមិនផ្ដោតចិត្តលើអ្វីដែលមើលឃើញនោះទេ គឺផ្ដោតចិត្តលើអ្វីដែលមើលមិនឃើញវិញ ពីព្រោះអ្វីៗដែលមើលឃើញនៅបានតែមួយរយៈ រីឯអ្វីៗដែលមើលមិនឃើញ នៅស្ថិតស្ថេរអស់កល្បជានិច្ច៕
ហេព្រើរ 11:14 - ព្រះគម្ពីរខ្មែរសាកល ជាការពិត អ្នកដែលនិយាយដូច្នេះបញ្ជាក់ថា គេកំពុងតែខំស្វែងរកស្រុកកំណើតមួយ។ Khmer Christian Bible អ្នកដែលនិយាយដូច្នេះ បង្ហាញឲ្យឃើញច្បាស់ថា គេស្វែងរកស្រុកមួយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតមនុស្សដែលនិយាយដូច្នេះ បង្ហាញឲ្យឃើញច្បាស់ថា គេកំពុងតែស្វែងរកស្រុកកំណើតមួយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណានិយាយដូច្នេះបង្ហាញឲ្យឃើញច្បាស់ថា គេស្វែងរកមាតុភូមិមួយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកអ្នកដែលនិយាយដូច្នោះ នោះសំដែងច្បាស់ថា គេជាអ្នករកស្រុកសំរាប់ខ្លួនគេពិត អាល់គីតាប អ្នកណានិយាយដូច្នេះ បង្ហាញឲ្យឃើញច្បាស់ថា គេស្វែងរកមាតុភូមិមួយ។ |
យើងមិនផ្ដោតចិត្តលើអ្វីដែលមើលឃើញនោះទេ គឺផ្ដោតចិត្តលើអ្វីដែលមើលមិនឃើញវិញ ពីព្រោះអ្វីៗដែលមើលឃើញនៅបានតែមួយរយៈ រីឯអ្វីៗដែលមើលមិនឃើញ នៅស្ថិតស្ថេរអស់កល្បជានិច្ច៕
ខ្ញុំជាប់គំនាបទាំងសងខាង គឺប្រាថ្នាចង់ចាកចេញទៅនៅជាមួយព្រះគ្រីស្ទ ដ្បិតការនេះប្រសើរជាងខ្លាំងណាស់
អ្នកទាំងនេះសុទ្ធតែស្លាប់ទាំងមានជំនឿ ដោយមិនបានទទួលអ្វីៗដែលត្រូវបានសន្យានោះទេ ប៉ុន្តែពួកគេបានឃើញ ហើយបានអបអរទទួលការទាំងនោះពីចម្ងាយ ព្រមទាំងសារភាពថា ខ្លួនឯងជាជនបរទេស និងជាជនរស់នៅបណ្ដោះអាសន្ននៅលើផែនដីនេះ។
ប៉ុន្តែឥឡូវនេះ ពួកគេប្រាថ្នាចង់បានស្រុកមួយដ៏ប្រសើរជាង ជាស្រុកនៃមេឃ។ ដោយហេតុនេះ ព្រះមិនអៀនខ្មាសនឹងឲ្យពួកគេហៅព្រះអង្គថាព្រះរបស់ពួកគេឡើយ ដ្បិតព្រះអង្គបានរៀបចំទីក្រុងមួយសម្រាប់ពួកគេ។
ដ្បិតនៅទីនេះ យើងគ្មានទីក្រុងដែលនៅគង់វង្សទេ ប៉ុន្តែយើងកំពុងតែខំស្វែងរកទីក្រុងដែលរៀបនឹងមក។