Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 11:14 - អាល់គីតាប

14 អ្នក​ណា​និយាយ​ដូច្នេះ បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា គេ​ស្វែង​រក​មាតុ‌ភូមិ​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 ជាការពិត អ្នក​ដែល​និយាយ​ដូច្នេះ​បញ្ជាក់​ថា គេ​កំពុងតែ​ខំស្វែងរក​ស្រុកកំណើត​មួយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

14 ​អ្នក​ដែល​និយាយ​ដូច្នេះ​ បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា​ គេ​ស្វែង​រក​ស្រុក​មួយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ដ្បិត​មនុស្ស​ដែល​និយាយ​ដូច្នេះ បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា គេ​កំពុង​តែ​ស្វែង​រក​ស្រុក​កំណើត​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 អ្នក​ណា​និយាយ​ដូច្នេះ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា គេ​ស្វែង​រក​មាតុ‌ភូមិ​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ពួក​អ្នក​ដែល​និយាយ​ដូច្នោះ នោះ​សំដែង​ច្បាស់​ថា គេ​ជា​អ្នក​រក​ស្រុក​សំរាប់​ខ្លួន​គេ​ពិត

សូមមើលជំពូក ចម្លង




ហេព្រើរ 11:14
9 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​បង្កើត​បាន​កូន​ប្រុស​ម្នាក់ ដែល​ម៉ូសា​ឲ្យ​ឈ្មោះ​ថា គើសម ដ្បិត​គាត់​គិត​ថា ខ្ញុំ​ជា​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ស្រុក​ដទៃ។


ដូច្នេះ​យើង​មិន​ចាប់​អារម្មណ៍​នឹង​អ្វីៗ ដែល​ភ្នែក​មើល​ឃើញ​ឡើយ គឺ​យើង​ចាប់​អារម្មណ៍​នឹង​អ្វីៗ ដែល​ភ្នែក​មើល​មិន​ឃើញ​នោះ​វិញ ដ្បិត​អ្វីៗ​ដែល​ភ្នែក​មើល​ឃើញ​នៅ​ស្ថិត‌ស្ថេរ​តែ​មួយ​រយៈ​ប៉ុណ្ណោះ តែ​អ្វីៗ​ដែល​ភ្នែក​មើល​មិន​ឃើញ​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច។


ចិត្ដ​ខ្ញុំ​រារែក​ទាំង​សង​ខាង គឺ​ម្យ៉ាង​ខ្ញុំ​ប៉ង‌ប្រាថ្នា​ចង់​លា​ចាក​លោក​នេះ ទៅ​នៅ​ជា​មួយ​អាល់ម៉ា‌ហ្សៀស​នោះ​ប្រសើរ​ជាង​ឆ្ងាយ​ណាស់


បុព្វ‌បុរស​ទាំង​នេះ​បាន​ស្លាប់​ទៅ ទាំង​នៅ​មាន​ជំនឿ​ដដែល ពួក​គាត់​ឥត​បាន​ទទួល​អ្វីៗ​តាម​បន្ទូល​សន្យា​នៃ​អុលឡោះ​ទេ តែ​បាន​ឃើញ និង​អបអរ​ទទួល​ពី​ចម្ងាយ ហើយ​ប្រកាស​ទទួល​ស្គាល់​ថាពួក​គាត់​គ្រាន់​តែ​ជា​ជន​បរទេស ដែល​ធ្វើ​ដំណើរលើ​ផែនដី​នេះ​ប៉ុណ្ណោះ។


ប្រសិន​បើ​បុព្វ‌បុរស​ទាំង​នោះ នឹក​ស្រុក​ដែល​គាត់​បាន​ចាក​ចេញ​មក គាត់​មុខ​ជា​មាន​ឱកាស​វិល​ត្រឡប់​ទៅ​វិញ​ពុំ‌ខាន។


តាម​ពិត ពួក​គាត់​ចង់​បាន​មាតុ‌ភូមិ​មួយ​ដ៏​ល្អ​ប្រសើរ​ជាង គឺ​មាតុ‌ភូមិ​នៅ​សូរ៉កា​ឯ‌ណោះ។ ហេតុ​នេះ​ហើយ​បាន​ជា​អុលឡោះ​មិន​ខ្មាស​នឹង​ឲ្យ​គេ​ហៅ​ទ្រង់​ថា ជា​ម្ចាស់​របស់​បុព្វ‌បុរស​ទាំង​នោះ​ឡើយ ដ្បិត​ទ្រង់​បាន​រៀប‌ចំ​ក្រុង​មួយ​សម្រាប់​ពួក​គាត់​រួច​ទៅ​ហើយ។


ដ្បិត​ក្នុង​លោក​នេះ យើង​គ្មាន​ក្រុង​ដែល​នៅ​ស្ថិត‌ស្ថេរ​គង់​វង្ស​រហូត​ឡើយ យើង​ខំ​ស្វែង​រក​ក្រុង​ដែល​នឹង​មាន​នៅ​ពេល​ខាង​មុខ​នោះ​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម