សុភាសិត 8:6 - ព្រះគម្ពីរខ្មែរសាកល ចូរស្ដាប់ចុះ! ដ្បិតខ្ញុំនិយាយអំពីសេចក្ដីល្អប្រសើរ បបូរមាត់របស់ខ្ញុំបើកបញ្ចេញសេចក្ដីទៀងត្រង់; ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរស្តាប់ ដ្បិតយើងនឹងពោល សេចក្ដីដ៏ប្រសើរវិសេស ហើយដែលយើងបើកបបូរមាត់ នោះនឹងបញ្ចេញសេចក្ដីទៀងត្រង់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរនាំគ្នាស្ដាប់ ដ្បិតខ្ញុំមានសេចក្ដីសំខាន់ៗប្រាប់អ្នករាល់គ្នា ខ្ញុំនិយាយទូន្មានអ្នករាល់គ្នាអំពីផ្លូវទៀងត្រង់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរស្តាប់ ដ្បិតអញនឹងពោលសេចក្ដីដ៏ប្រសើរវិសេស ហើយដែលអញបើកបបូរមាត់ នោះនឹងបញ្ចេញសេចក្ដីទៀងត្រង់ អាល់គីតាប ចូរនាំគ្នាស្ដាប់ ដ្បិតខ្ញុំមានសេចក្ដីសំខាន់ៗប្រាប់អ្នករាល់គ្នា ខ្ញុំនិយាយទូន្មានអ្នករាល់គ្នាអំពីផ្លូវទៀងត្រង់ |
ដ្បិតខ្ញុំបានឲ្យសេចក្ដីអប់រំដ៏ល្អដល់អ្នក ដូច្នេះកុំបោះបង់ចោលសេចក្ដីបង្រៀនរបស់ខ្ញុំឡើយ។
ដើម្បីឲ្យសេចក្ដីដែលបានថ្លែងមកតាមរយៈព្យាការីត្រូវបានបំពេញឲ្យសម្រេច ដែលថា: “យើងនឹងបើកមាត់របស់យើងជាពាក្យឧបមា យើងនឹងថ្លែងសេចក្ដីដែលត្រូវបានលាក់បាំងតាំងពីកំណើតនៃពិភពលោក” ។
ព្រះបន្ទូលនេះ ជាអាថ៌កំបាំងដែលត្រូវបានលាក់ទុកក្នុងអស់ទាំងជំនាន់ដ៏យូរលង់មកហើយ ប៉ុន្តែឥឡូវនេះ ត្រូវបានសម្ដែងដល់វិសុទ្ធជនរបស់ព្រះអង្គហើយ។