ទូលបង្គំមិនបានបែរចេញពីច្បាប់របស់ព្រះអង្គឡើយ ពីព្រោះព្រះអង្គបានបង្រៀនទូលបង្គំ។
សុភាសិត 5:7 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះឥឡូវនេះ កូនរាល់គ្នាអើយ ចូរស្ដាប់តាមខ្ញុំ ហើយកុំបែរចេញពីពាក្យនៃមាត់ខ្ញុំឡើយ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ កូនទាំងឡាយអើយ ចូរស្តាប់យើងឥឡូវចុះ កុំឲ្យងាកចេញពីពាក្យ ដែលមាត់យើងពោលឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឥឡូវនេះ កូនអើយ ចូរនាំគ្នាស្ដាប់ឪពុក កុំងាកចេញពីឱវាទរបស់ឪពុកឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ កូនទាំងឡាយអើយ ចូរស្តាប់អញឥឡូវចុះ កុំឲ្យងាកបែរចេញ ពីអស់ទាំងពាក្យ ដែលមាត់អញពោលឡើយ អាល់គីតាប ឥឡូវនេះ កូនអើយ ចូរនាំគ្នាស្ដាប់ឪពុក កុំងាកចេញពីឱវាទរបស់ឪពុកឡើយ។ |
ទូលបង្គំមិនបានបែរចេញពីច្បាប់របស់ព្រះអង្គឡើយ ពីព្រោះព្រះអង្គបានបង្រៀនទូលបង្គំ។
កូនរបស់ខ្ញុំអើយ ចូររក្សាប្រាជ្ញាត្រឹមត្រូវ និងសមត្ថភាពពិចារណា កុំឲ្យសេចក្ដីទាំងនេះបាត់ពីភ្នែកអ្នកឡើយ!
កូនរាល់គ្នាអើយ ចូរស្ដាប់សេចក្ដីប្រៀនប្រដៅរបស់ឪពុក ហើយយកចិត្តទុកដាក់ដើម្បីបានស្គាល់ការយល់ដឹង
ដូច្នេះឥឡូវនេះ កូនរាល់គ្នាអើយ ចូរស្ដាប់តាមខ្ញុំ ហើយប្រុងស្ដាប់ពាក្យពីមាត់របស់ខ្ញុំចុះ!
ចូរប្រុងប្រយ័ត្ន កុំឲ្យអ្នករាល់គ្នាបដិសេធព្រះអង្គដែលមានបន្ទូលឡើយ ដ្បិតប្រសិនបើអ្នកទាំងនោះគេចផុតមិនបាន កាលពួកគេបដិសេធអ្នកដែលបានដាស់តឿនពួកគេនៅលើផែនដីទៅហើយ ចុះព្រះអង្គដែលដាស់តឿនយើងពីស្ថានសួគ៌វិញ តើយើងរឹតតែបែរចេញពីព្រះអង្គមិនបានអម្បាលម៉ានទៅទៀត!