មនុស្សដែលស្រឡាញ់ប្រាជ្ញា ធ្វើឲ្យឪពុករបស់ខ្លួនមានអំណរ រីឯអ្នកដែលសេពគប់ជាមួយស្ត្រីពេស្យា ស៊ីបង្ហិនទ្រព្យសម្បត្តិ។
សុភាសិត 5:10 - ព្រះគម្ពីរខ្មែរសាកល ក្រែងលោជនមិនស្គាល់បានឆ្អែតដោយកម្លាំងរបស់អ្នក ហើយការនឿយហត់របស់អ្នកបានទៅលើផ្ទះរបស់ជនចម្លែកវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រែងមនុស្សដទៃបានឆ្អែតដោយកម្លាំងឯង ហើយការនឿយលំបាករបស់ឯង ត្រូវធ្វើនៅក្នុងផ្ទះរបស់មនុស្សក្រៅវិញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រែងលោអ្នកដទៃមករឹបអូសយកទ្រព្យសម្បត្តិរបស់កូន ហើយអ្វីៗដែលកូនរកបានដោយកម្លាំងញើស ត្រូវធ្លាក់ក្នុងកណ្ដាប់ដៃរបស់អ្នកផ្សេង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រែងមនុស្សដទៃបានឆ្អែតដោយកំឡាំងឯង ហើយការនឿយលំបាករបស់ឯង ត្រូវធ្វើនៅក្នុងផ្ទះរបស់មនុស្សក្រៅវិញ អាល់គីតាប ក្រែងលោអ្នកដទៃមករឹបអូសយកទ្រព្យសម្បត្តិរបស់កូន ហើយអ្វីៗដែលកូនរកបានដោយកម្លាំងញើស ត្រូវធ្លាក់ក្នុងកណ្ដាប់ដៃរបស់អ្នកផ្សេង។ |
មនុស្សដែលស្រឡាញ់ប្រាជ្ញា ធ្វើឲ្យឪពុករបស់ខ្លួនមានអំណរ រីឯអ្នកដែលសេពគប់ជាមួយស្ត្រីពេស្យា ស៊ីបង្ហិនទ្រព្យសម្បត្តិ។
កុំប្រគល់កម្លាំងរបស់កូនទៅស្រី ឬប្រគល់ផ្លូវរបស់កូនទៅអ្នកដែលបំផ្លាញបណ្ដាស្ដេចឡើយ។
ក្រែងលោអ្នកប្រគល់កិត្តិយសរបស់អ្នកទៅអ្នកដទៃ ហើយប្រគល់អាយុជីវិតរបស់អ្នកទៅមនុស្សឃោរឃៅ;
ជាការពិត មនុស្សម្នាក់ធ្លាក់ខ្លួនរហូតដល់មានតម្លៃត្រឹមតែនំប៉័ងមួយដុំប៉ុណ្ណោះ ដោយសារតែស្រី គឺស្រីសំផឹង ហើយប្រពន្ធគេប្រមាញ់យកព្រលឹងដ៏មានតម្លៃ។
គាត់នឹងមិនក្រឡេកមើលថ្លៃលោះណាមួយឡើយ ហើយទោះបីជាបន្ថែមជំនូនឲ្យច្រើនក៏ដោយ ក៏គាត់មិនព្រមដែរ៕
រីឯនៅពេលកូនម្នាក់នេះរបស់លោកឪពុក ដែលស៊ីបង្ហិនទ្រព្យសម្បត្តិរបស់លោកឪពុកជាមួយស្ត្រីពេស្យាបានមកវិញ លោកឪពុកបែរជាសម្លាប់កូនគោដែលបំប៉ន សម្រាប់វាទៅវិញ!’។