កូនរបស់ខ្ញុំអើយ កុំដើរជាមួយពួកគេក្នុងផ្លូវនោះឡើយ ចូរឃាត់ឃាំងជើងអ្នកពីគន្លងរបស់ពួកគេ
សុភាសិត 4:27 - ព្រះគម្ពីរខ្មែរសាកល កុំងាកចេញទៅស្ដាំ ឬឆ្វេងឡើយ ចូរបែរជើងរបស់អ្នកចេញពីសេចក្ដីអាក្រក់៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុំងាកបែរទៅខាងស្តាំ ឬខាងឆ្វេងឡើយ ត្រូវឲ្យជើងឯងចៀសចេញពីសេចក្ដីអាក្រក់វិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុំងាកស្ដាំ ងាកឆ្វេង ហើយចៀសឲ្យឆ្ងាយពីផ្លូវអាក្រក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យងាកបែរទៅខាងស្តាំ ឬខាងឆ្វេងឡើយ ត្រូវឲ្យជើងឯងចៀសចេញពីសេចក្ដីអាក្រក់វិញ។ អាល់គីតាប កុំងាកស្ដាំ ងាកឆ្វេង ហើយចៀសឲ្យឆ្ងាយពីផ្លូវអាក្រក់។ |
កូនរបស់ខ្ញុំអើយ កុំដើរជាមួយពួកគេក្នុងផ្លូវនោះឡើយ ចូរឃាត់ឃាំងជើងអ្នកពីគន្លងរបស់ពួកគេ
វិថីរបស់មនុស្សទៀងត្រង់ គឺការដែលបែរចេញពីសេចក្ដីអាក្រក់; អ្នកដែលការពារផ្លូវរបស់ខ្លួន គឺរក្សាព្រលឹងរបស់ខ្លួន។
ចូរលាងសម្អាត ចូរជម្រះខ្លួនឲ្យបរិសុទ្ធ ចូរយកទង្វើអាក្រក់របស់អ្នករាល់គ្នាចេញពីមុខភ្នែករបស់យើង! ចូរឈប់ធ្វើអាក្រក់
សេចក្ដីស្រឡាញ់ត្រូវតែឥតពុតត្បុត។ ចូរស្អប់ខ្ពើមអ្វីដែលអាក្រក់ ចូរកាន់ខ្ជាប់អ្វីដែលល្អ។