Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 4:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 កុំ​ងាក​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ឡើយ ត្រូវ​ឲ្យ​ជើង​ឯង​ចៀស​ចេញ​ពី​សេចក្ដី​អាក្រក់​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

27 កុំ​ងាកចេញ​ទៅ​ស្ដាំ ឬ​ឆ្វេង​ឡើយ ចូរ​បែរ​ជើង​របស់អ្នក​ចេញ​ពី​សេចក្ដី​អាក្រក់​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 កុំ​ងាក​ស្ដាំ ងាក​ឆ្វេង ហើយ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ផ្លូវ​អាក្រក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 កុំ​ឲ្យ​ងាក​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ឡើយ ត្រូវ​ឲ្យ​ជើង​ឯង​ចៀស​ចេញ​ពី​សេចក្ដី​អាក្រក់​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

27 កុំ​ងាក​ស្ដាំ ងាក​ឆ្វេង ហើយ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ផ្លូវ​អាក្រក់។

សូមមើលជំពូក ចម្លង




សុភា‌សិត 4:27
8 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​អើយ ឯង​កុំ​ដើរ​ក្នុង​ផ្លូវ​ជា‌មួយ​គេ​ឡើយ ត្រូវ​ឲ្យ​ឃាត់‌ឃាំង​ជើង​ឯង​មិន​ឲ្យ​ចូល​ទៅ​ក្នុង ផ្លូវ​ច្រក​របស់​គេ​វិញ។


ផ្លូវ​របស់​មនុស្ស​ទៀង​ត្រង់ នោះ​គឺ​ជា​ការ​ចៀស​វាង​ពី​អំពើ​អាក្រក់ អ្នក​ណា​ដែល​រក្សា​ទុក​នូវ​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន នោះ​ឈ្មោះ​ថា​ការ​ពារ​ព្រលឹង​ខ្លួន។


ចូរ​លាង​ចេញ ចូរ​ជម្រះ​ខ្លួន​ឲ្យ​ស្អាត​ចុះ ចូរ​បំបាត់​អំពើ​អាក្រក់​ដែល​អ្នក​រាល់​គ្នា ប្រព្រឹត្ត​ពី​ចំពោះ​ភ្នែក​យើង​ចេញ ហើយ​លែង​ប្រព្រឹត្ត​អំពើ​អាក្រក់​ត​ទៅ​ទៀត។


ចូរ​ឲ្យ​មាន​សេចក្តី​ស្រឡាញ់​ឥត​ពុត​មាយា ចូរ​ស្អប់​អ្វី​ដែល​អាក្រក់ ហើយ​ប្រកាន់​ខ្ជាប់​អ្វី​ដែល​ល្អ


អស់​ទាំង​សេចក្ដី​ដែល​ខ្ញុំ​បង្គាប់​ដល់​អ្នក​រាល់​គ្នា នោះ​ត្រូវ​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​ចុះ មិន​ត្រូវ​បន្ថែម ឬ​បន្ថយ​អ្វី​ឡើយ»។


ហើយ​ប្រសិន‌បើ​អ្នក​មិនងាក​បែរ​ទៅ​ស្តាំ ឬ​ទៅ​ឆ្វេង ចេញ​ពី​ព្រះ‌បន្ទូល​ណា​មួយ ដែល​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ រួច​បែរ​ទៅ​តាម​ព្រះ​ដទៃ ហើយ​គោរព​ប្រតិ‌បត្តិដល់​ព្រះ​ទាំង​នោះ»។


ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​ឲ្យ​ប្រយ័ត្ន នឹងធ្វើ​តាម ដូច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​បង្គាប់​មក មិន​ត្រូវ​ងាក​បែរ​ទៅ​ស្តាំ ឬ​ទៅ​ឆ្វេង​ឡើយ។


ចូរ​គ្រាន់​តែ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ប៉ុណ្ណោះ ទាំង​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​អស់​ទាំង​ក្រឹត្យ‌វិន័យ ដែល​ម៉ូសេ​ជា​អ្នក​បម្រើរបស់​យើងបាន​បង្គាប់​អ្នក។ កុំ​ងាក​បែរ​ចេញ​ទៅ​ខាង​ស្តាំ ឬ​ទៅ​ខាង​ឆ្វេង​ឡើយ ដើម្បី​ឲ្យ​អ្នក​មាន​ជោគ​ជ័យ​គ្រប់​ទីកន្លែង​ដែល​អ្នក​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម