ព្រះអង្គទ្រង់ធ្វើឲ្យចិត្តមនុស្សអរសប្បាយដោយស្រាទំពាំងបាយជូរ ក៏ធ្វើឲ្យមុខគេភ្លឺរលោងដោយប្រេងអូលីវ ហើយទ្រទ្រង់ចិត្តមនុស្សដោយអាហារ។
សុភាសិត 31:6 - ព្រះគម្ពីរខ្មែរសាកល ចូរឲ្យគ្រឿងស្រវឹងដល់អ្នកដែលកំពុងវិនាស ក៏ឲ្យស្រាទំពាំងបាយជូរដល់ពួកអ្នកដែលមានសេចក្ដីល្វីងជូរចត់នៃព្រលឹងផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរឲ្យគ្រឿងស្រវឹងដល់អ្នកណា ដែលហៀបនឹងវិនាសទៅ ហើយស្រាទំពាំងបាយជូរដល់អ្នក ដែលមានចិត្តជូរល្វីងវិញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គួរឲ្យគ្រឿងស្រវឹងទៅអ្នកជិតស្លាប់ និងឲ្យស្រាទៅអ្នកដែលកើតទុក្ខកង្វល់វិញ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរឲ្យគ្រឿងស្រវឹង ដល់អ្នកណាដែលហៀបនឹងវិនាសទៅ ហើយស្រាទំពាំងបាយជូរដល់អ្នកដែលមានចិត្តជូរល្វីងវិញ អាល់គីតាប គួរឲ្យគ្រឿងស្រវឹងទៅអ្នកជិតស្លាប់ និងឲ្យស្រាទៅអ្នកដែលកើតទុក្ខកង្វល់វិញ |
ព្រះអង្គទ្រង់ធ្វើឲ្យចិត្តមនុស្សអរសប្បាយដោយស្រាទំពាំងបាយជូរ ក៏ធ្វើឲ្យមុខគេភ្លឺរលោងដោយប្រេងអូលីវ ហើយទ្រទ្រង់ចិត្តមនុស្សដោយអាហារ។
កាលណាគេផឹក ហើយភ្លេចភាពក្រីក្ររបស់ខ្លួន គេក៏មិននឹកចាំទុក្ខវេទនារបស់ខ្លួនទៀតឡើយ។
តើខ្ញុំនឹងនិយាយអ្វី? ដ្បិតព្រះអង្គបានមានបន្ទូលនឹងខ្ញុំហើយ ក៏បានធ្វើសេចក្ដីនោះដោយអង្គទ្រង់ផ្ទាល់ផង។ ខ្ញុំនឹងដើរសន្សឹមៗក្នុងអស់ទាំងឆ្នាំអាយុរបស់ខ្ញុំ ដោយព្រោះសេចក្ដីល្វីងជូរចត់នៃព្រលឹងរបស់ខ្ញុំ។
កុំផឹកតែទឹកទៀតឡើយ តែចូរផឹកស្រាទំពាំងបាយជូរបន្តិចសម្រាប់ក្រពះ និងសម្រាប់ជំងឺរបស់អ្នកដែលមានជាញឹកញាប់។