កុំស្រឡាញ់ការដេកឡើយ ក្រែងលោអ្នកនឹងធ្លាក់ខ្លួនក្រ; ចូរបើកភ្នែករបស់អ្នក នោះនឹងបានឆ្អែតដោយអាហារ!
សុភាសិត 31:15 - ព្រះគម្ពីរខ្មែរសាកល នាងក្រោកឡើងនៅពេលយប់នៅឡើយ ហើយទុកដាក់អាហារសម្រាប់អ្នកផ្ទះរបស់នាង ព្រមទាំងកំណត់តួនាទីឲ្យពួកអ្នកបម្រើស្រីរបស់នាងផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងក្រោកពីដេកតាំងពីនៅងងឹតនៅឡើយ ក៏ចាត់ចែងអាហារឲ្យពួកផ្ទះ ហើយបង្គាប់ការដល់ពួកបាវស្រីទាំងប៉ុន្មាន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងក្រោកពីព្រលឹម រៀបចំបាយទឹកឲ្យអស់អ្នកដែលរស់នៅក្នុងផ្ទះ ហើយចាត់ចែងការងារឲ្យស្រីបម្រើធ្វើ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងក្រោកពីដេកតាំងពីនៅងងឹតនៅឡើយ ក៏ចាត់ចែងអាហារឲ្យពួកផ្ទះ ហើយបង្គាប់ការដល់ពួកបាវស្រីទាំងប៉ុន្មាន អាល់គីតាប នាងក្រោកពីព្រលឹម រៀបចំបាយទឹកឲ្យអស់អ្នកដែលរស់នៅក្នុងផ្ទះ ហើយចាត់ចែងការងារឲ្យស្រីបម្រើធ្វើ។ |
កុំស្រឡាញ់ការដេកឡើយ ក្រែងលោអ្នកនឹងធ្លាក់ខ្លួនក្រ; ចូរបើកភ្នែករបស់អ្នក នោះនឹងបានឆ្អែតដោយអាហារ!
នាងពិចារណាមើលដីមួយកន្លែង ក៏ទិញដីនោះ; ដោយកម្រៃផ្ទាល់ដៃ នាងធ្វើចម្ការទំពាំងបាយជូរមួយ។
អ្វីក៏ដោយដែលដៃរបស់អ្នករកធ្វើបាន ចូរធ្វើអស់ពីកម្លាំងរបស់អ្នកចុះ; ដ្បិតនៅស្ថានមនុស្សស្លាប់ ជាកន្លែងដែលអ្នកនឹងទៅនោះ គ្មានកិច្ចការ ឬគម្រោង ឬចំណេះដឹង ឬប្រាជ្ញាឡើយ។
ព្រលឹមឡើង ពេលងងឹតខ្លាំងនៅឡើយ ព្រះយេស៊ូវទ្រង់ក្រោកឡើងចេញទៅកន្លែងស្ងាត់ដាច់ពីគេ ហើយអធិស្ឋាននៅទីនោះ។
ព្រះអម្ចាស់មានបន្ទូលថា៖“ចុះតើនរណាជាមេការស្មោះត្រង់ ហើយមានប្រាជ្ញា ដែលចៅហ្វាយនឹងតែងតាំងឲ្យត្រួតលើបាវបម្រើឯទៀតរបស់លោក ដើម្បីចែកអាហារតាមពេលកំណត់?
ចូរមានចិត្តខ្នះខ្នែង កុំខ្ជិលច្រអូសឡើយ ចូរឆេះឆួលក្នុងវិញ្ញាណ ហើយបម្រើព្រះអម្ចាស់។