Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 31:16 - ព្រះគម្ពីរខ្មែរសាកល

16 នាង​ពិចារណាមើល​ដី​មួយ​កន្លែង ក៏​ទិញ​ដីនោះ​; ដោយ​កម្រៃ​ផ្ទាល់ដៃ នាង​ធ្វើ​ចម្ការទំពាំងបាយជូរ​មួយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 នាង​ពិចា‌រណា​មើល​ចម្ការ​មួយ ហើយ​ក៏​ទិញ​ទុក រួច​យក​ផល​នៃ​ស្នាដៃ​នាង ទៅ​ដាំ​ដំណាំ​ទំពាំង‌បាយ‌ជូរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 នាង​រិះគិត​ពិចារណា ហើយ​ទៅ​ទិញ​ចម្ការ​មួយ រួច​នាង​យក​ប្រាក់​ដែល​ខ្លួន​រក​បាន ទៅ​ទិញ​ទំពាំង‌បាយជូរ​មក​ដាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 នាង​ពិចារណា​មើល​ចំការ​១ ហើយ​ក៏​ទិញ​ទុក រួច​យក​ផល​នៃ​ស្នាដៃ​នាង ទៅ​ដាំ​ដំណាំ​ទំពាំង‌បាយ‌ជូរ

សូមមើលជំពូក ចម្លង

អាល់គីតាប

16 នាង​រិះ‌គិត​ពិចារណា ហើយ​ទៅ​ទិញ​ចម្ការ​មួយ រួច​នាង​យក​ប្រាក់​ដែល​ខ្លួន​រក​បាន ទៅ​ទិញ​ទំពាំង‌បាយជូរ​មក​ដាំ។

សូមមើលជំពូក ចម្លង




សុភា‌សិត 31:16
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ត្រី​ដែល​មានប្រាជ្ញា កសាង​ផ្ទះ​របស់ខ្លួន រីឯ​ស្ត្រី​ល្ងីល្ងើ រំលំ​ផ្ទះ​ដោយផ្ទាល់ដៃ​។


នាង​ក្រោកឡើង​នៅពេល​យប់​នៅឡើយ ហើយ​ទុកដាក់​អាហារ​សម្រាប់​អ្នកផ្ទះ​របស់នាង ព្រមទាំង​កំណត់​តួនាទី​ឲ្យ​ពួក​អ្នកបម្រើស្រី​របស់នាង​ផង​។


នាង​ក្រវាត់​ចង្កេះ​របស់ខ្លួន​ដោយ​សេចក្ដីស្វាហាប់ ហើយក៏​ធ្វើឲ្យ​ដើមដៃ​របស់នាង​មាំមួន​ដែរ​។


“អាណាចក្រស្ថានសួគ៌​ប្រៀបដូចជា​កំណប់​ដែល​លាក់ទុក​នៅក្នុង​ចម្ការ​។ មាន​បុរស​ម្នាក់​បាន​រក​វា​ឃើញ ក៏​លាក់ទុក​វិញ ហើយ​ដោយសារតែ​អំណរ គាត់​ក៏​ទៅ​លក់​អ្វីៗ​ទាំងអស់​ដែល​គាត់​មាន រួច​ទិញ​ចម្ការ​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម