សុភាសិត 29:20 - ព្រះគម្ពីរខ្មែរសាកល តើអ្នកបានឃើញមនុស្សដែលប្រញាប់ក្នុងពាក្យសម្ដីរបស់ខ្លួនទេ? មានសង្ឃឹមចំពោះមនុស្សល្ងង់ជាងអ្នកនោះទៅទៀត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកដែលឃើញមនុស្សរហ័សនឹងបញ្ចេញសម្ដីឬ មានសេចក្ដីសង្ឃឹម ចំពោះមនុស្សល្ងីល្ងើ ជាជាងអ្នកនោះទៅទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើអ្នកឃើញនរណាម្នាក់និយាយមិនចេះគិត តោងដឹងថា យើងអាចទុកចិត្តលើមនុស្សខ្លៅជាងទុកចិត្តអ្នកនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងដែលឃើញមនុស្សរហ័សនឹងបញ្ចេញសំដីឬមានសេចក្ដីសង្ឃឹម ចំពោះមនុស្សល្ងីល្ងើ ជាជាងអ្នកនោះទៅទៀត។ អាល់គីតាប ប្រសិនបើអ្នកឃើញនរណាម្នាក់និយាយមិនចេះគិត តោងដឹងថា យើងអាចទុកចិត្តលើមនុស្សខ្លៅជាងទុកចិត្តអ្នកនោះ។ |
ចិត្តឆេះឆួលដែលគ្មានចំណេះដឹង គឺមិនល្អទេ ហើយអ្នកដែលប្រញាប់ឈានជើង អ្នកនោះភ្លាត់ដំណើរ។
គម្រោងរបស់មនុស្សឧស្សាហ៍ ប្រាកដជានាំឲ្យមានភាពបរិបូរ ប៉ុន្តែអស់អ្នកដែលប្រញាប់ ប្រាកដជាមានភាពខ្វះខាត។
តើអ្នកបានឃើញមនុស្សដែលមានប្រាជ្ញាក្នុងភ្នែកខ្លួនឯងទេ? មានសង្ឃឹមចំពោះមនុស្សល្ងង់ជាងអ្នកនោះទៅទៀត។
មនុស្សល្ងង់បញ្ចេញកំហឹងរបស់ខ្លួនទាំងអស់ រីឯមនុស្សមានប្រាជ្ញាទប់កំហឹងយ៉ាងស្ងៀមស្ងាត់។
មិនអាចប្រៀនប្រដៅបាវបម្រើដោយប្រើតែពាក្យសម្ដីបានឡើយ ទោះបីជាគេយល់ច្បាស់ក៏ដោយ ក៏គេមិនយកចិត្តទុកដាក់ដែរ។
អ្នកដែលទម្រើសបាវបម្រើរបស់ខ្លួនតាំងពីក្មេង នៅចុងបញ្ចប់របស់អ្នកនោះនឹងមានទុក្ខលំបាកវិញ។
កុំឲ្យមាត់របស់អ្នកប្រញាប់ឡើយ ក៏កុំឲ្យចិត្តរបស់អ្នកឆាប់នឹងពោលពាក្យនៅចំពោះព្រះដែរ ដ្បិតព្រះគង់នៅស្ថានសួគ៌ រីឯអ្នកនៅផែនដីវិញ ដូច្នេះត្រូវឲ្យពាក្យសម្ដីរបស់អ្នកមានតិច។
បងប្អូនដ៏ជាទីស្រឡាញ់របស់ខ្ញុំអើយ ចូរដឹងការនេះថា មនុស្សម្នាក់ៗត្រូវឆាប់នឹងស្ដាប់ យឺតនឹងនិយាយ ហើយយឺតនឹងខឹង។