ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 29:17 - ព្រះគម្ពីរខ្មែរសាកល

ចូរ​ប្រៀនប្រដៅ​កូន​របស់អ្នក នោះ​វា​នឹង​ធ្វើឲ្យ​អ្នក​បាន​ស្ងប់ចិត្ត ហើយ​ផ្ដល់​សេចក្ដីរីករាយ​ដល់​ព្រលឹង​របស់អ្នក​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចូរ​ស្តី​ប្រដៅ​កូន​អ្នក​ចុះ ទោះ​គេ​នឹង​ឲ្យ​អ្នក​បាន​សម្រាក​ចិត្ត គេ​នឹង​ឲ្យ​អ្នក​មាន​ចិត្ត​រីក‌រាយ​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចូរ​វាយ​ប្រដៅ​កូន នោះ​វា​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​ព្រួយ​បារម្ភ​អ្វី​ឡើយ ផ្ទុយ​ទៅ​វិញ វា​នឹង​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ចិត្ត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចូរ​ស្តី​ប្រដៅ​កូន​ឯង​ចុះ នោះ​វា​នឹង​ឲ្យ​ឯង​បាន​សំរាក​ចិត្ត អើ វា​នឹង​ឲ្យ​ឯង​មាន​ចិត្ត​រីក‌រាយ​ផង។

សូមមើលជំពូក

អាល់គីតាប

ចូរ​វាយ​ប្រដៅ​កូន នោះ​វា​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​ព្រួយ​បារម្ភ​អ្វី​ឡើយ ផ្ទុយ​ទៅ​វិញ វា​នឹង​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ចិត្ត។

សូមមើលជំពូក



សុភា‌សិត 29:17
6 ការដាក់ឲ្យឆ្លើយតបគ្នា  

សុភាសិត​របស់​សាឡូម៉ូន​: កូន​ដែល​មានប្រាជ្ញា​ធ្វើឲ្យ​ឪពុក​មានអំណរ រីឯ​កូន​ល្ងង់​ជា​ការព្រួយចិត្ត​ដល់​ម្ដាយ​របស់ខ្លួន​។


អ្នកដែល​សំចៃទុក​រំពាត់ គឺ​ស្អប់​កូន​របស់ខ្លួន រីឯ​អ្នកដែល​ស្រឡាញ់​កូន ព្យាយាម​ផ្ដល់​ការប្រៀនប្រដៅ​ដល់​កូន​។


ចូរ​ប្រៀនប្រដៅ​កូន​របស់អ្នក ក្នុងកាលដែល​មាន​សង្ឃឹម​នៅឡើយ គឺ​កុំ​ទុកឲ្យ​ការរំជួលចិត្ត​របស់អ្នក​ធ្វើឲ្យ​វា​ស្លាប់​ឡើយ​។


សេចក្ដីល្ងីល្ងើ​មាន​ចងភ្ជាប់​នៅក្នុង​ចិត្ត​កូនក្មេង ប៉ុន្តែ​រំពាត់​នៃ​ការប្រៀនប្រដៅ​នឹង​បណ្ដេញ​វា​ឲ្យចេញឆ្ងាយ​ពី​កូនក្មេង​។


រំពាត់ និង​ការស្ដីប្រដៅ​ផ្ដល់​ប្រាជ្ញា ប៉ុន្តែ​កូនក្មេង​ដែល​បណ្ដោយតាមចិត្ត នាំមកនូវសេចក្ដីអាម៉ាស់​ដល់​ម្ដាយ​របស់ខ្លួន​។