ភាពប្រណិតមិនសមនឹងមនុស្សល្ងង់ទៅហើយ ចុះទម្រាំការដែលបាវបម្រើគ្រប់គ្រងលើអ្នកដឹកនាំ តើមិនសមអម្បាលម៉ានទៅទៀត!
សុភាសិត 26:8 - ព្រះគម្ពីរខ្មែរសាកល ដូចដែលចងដុំថ្មនឹងខ្សែដង្ហក់យ៉ាងណា ផ្ដល់កិត្តិយសឲ្យមនុស្សល្ងង់ក៏យ៉ាងនោះដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកដែលចងក្រួសភ្ជាប់ក្នុងខ្សែដង្ហក់ ជាយ៉ាងណា នោះអ្នកដែលលើកមុខមនុស្សល្ងីល្ងើ ក៏យ៉ាងនោះដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លើកតម្កើងមនុស្សខ្លៅ ប្រៀបដូចជាយកគ្រាប់ក្រួសមកចងនឹងដង្ហក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកដែលចងក្រួសភ្ជាប់ក្នុងខ្សែដង្ហក់ជាយ៉ាងណា នោះអ្នកដែលលើកមុខមនុស្សល្ងីល្ងើក៏យ៉ាងនោះដែរ អាល់គីតាប លើកតម្កើងមនុស្សខ្លៅ ប្រៀបដូចជាយកគ្រាប់ក្រួសមកចងនឹងដង្ហក់។ |
ភាពប្រណិតមិនសមនឹងមនុស្សល្ងង់ទៅហើយ ចុះទម្រាំការដែលបាវបម្រើគ្រប់គ្រងលើអ្នកដឹកនាំ តើមិនសមអម្បាលម៉ានទៅទៀត!
ដូចដែលព្រិលនៅរដូវក្ដៅ ឬភ្លៀងនៅរដូវច្រូតកាត់ជាយ៉ាងណា កិត្តិយសក៏មិនសមនឹងមនុស្សល្ងង់យ៉ាងនោះដែរ។
ដូចដែលជើងរបស់មនុស្សខ្វិនសំយុងចុះរណែងរណោងយ៉ាងណា សុភាសិតនៅក្នុងមាត់របស់មនុស្សល្ងង់ក៏ជាយ៉ាងនោះដែរ។
ដូចដែលដើមបន្លាធ្លាក់ទៅក្នុងដៃរបស់មនុស្សប្រមឹកយ៉ាងណា សុភាសិតនៅក្នុងមាត់របស់មនុស្សល្ងង់ក៏ជាយ៉ាងនោះដែរ។