ទុកឲ្យពួកគេដាក់បណ្ដាសាចុះ រីឯព្រះអង្គវិញ ព្រះអង្គនឹងប្រទានពរ; កាលណាពួកគេក្រោកឡើង ពួកគេនឹងអាម៉ាស់មុខ រីឯបាវបម្រើរបស់ព្រះអង្គនឹងអរសប្បាយ។
សុភាសិត 26:2 - ព្រះគម្ពីរខ្មែរសាកល ដូចដែលចាបហើររេរា ឬត្រចៀកកាំហើរទៅមកយ៉ាងណា បណ្ដាសាឥតហេតុផលក៏មិនកើតឡើងយ៉ាងនោះដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ការដែលចាបហើរទៅបាត់ ហើយសត្វត្រចៀកកាំចេះតែហើរទៅមកយ៉ាងណា នោះបណ្ដាសាឥតហេតុ ក៏មិនទំជាប់យ៉ាងនោះដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ការដាក់បណ្ដាសាដោយឥតហេតុផល គ្មានបានការអ្វីទេ គឺប្រៀបដូចជាសត្វចាប និងសត្វត្រចៀកកាំដែលហើរ តែមិនព្រមទំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ការដែលចាបហើរទៅបាត់ ហើយសត្វត្រចៀកកាំចេះតែហើរទៅមកយ៉ាងណា នោះសេចក្ដីបណ្តាសាឥតហេតុ មិនទំជាប់ឡើយក៏យ៉ាងនោះដែរ អាល់គីតាប ការដាក់បណ្ដាសាដោយឥតហេតុផល គ្មានបានការអ្វីទេ គឺប្រៀបដូចជាសត្វចាប និងសត្វត្រចៀកកាំដែលហើរ តែមិនព្រមទំ។ |
ទុកឲ្យពួកគេដាក់បណ្ដាសាចុះ រីឯព្រះអង្គវិញ ព្រះអង្គនឹងប្រទានពរ; កាលណាពួកគេក្រោកឡើង ពួកគេនឹងអាម៉ាស់មុខ រីឯបាវបម្រើរបស់ព្រះអង្គនឹងអរសប្បាយ។
ដូចដែលសត្វស្លាបសាត់អណ្ដែតចេញពីសម្បុករបស់វាយ៉ាងណា មនុស្សដែលសាត់អណ្ដែតចេញពីស្រុករបស់ខ្លួនក៏ជាយ៉ាងនោះដែរ។
នៅកន្លែងឆ្លងទឹកនៃទន្លេអើណូន កូនស្រីម៉ូអាប់នឹងបានដូចជាបក្សាបក្សីដែលរត់គេច ក៏បានដូចជាសម្បុកដែលត្រូវបានកម្ចាត់កម្ចាយ។