Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 16:2 - ព្រះគម្ពីរខ្មែរសាកល

2 នៅ​កន្លែងឆ្លងទឹក​នៃ​ទន្លេអើណូន កូនស្រី​ម៉ូអាប់​នឹង​បាន​ដូចជា​បក្សាបក្សី​ដែល​រត់គេច ក៏បាន​ដូចជា​សម្បុក​ដែល​ត្រូវបាន​កម្ចាត់កម្ចាយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ដ្បិត​ពួក​កូន​ស្រី​សាសន៍​ម៉ូអាប់ នឹង​នៅ​ត្រង់​ផ្លូវ​ឆ្លង​ស្ទឹង​អើណូន ប្រៀប​ដូច​ជា​សត្វ​ស្លាប​ដែល​ហើរ​ទៅ​មក ហើយ​ដូច​ជា​កូន​សត្វ​ដែល​ពង្រាត់​ពី​សម្បុក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ស្ត្រី​ជន‌ជាតិ​ម៉ូអាប់​នាំ​គ្នា​ឈរ​នៅ​ត្រង់​អើ‌ណូន ជា​កន្លែង​ទឹក​រាក់ ដូច​បក្សី​ដែល​គេ​ដេញ​ចេញ​ពី​សំបុក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ដ្បិត​ពួក​កូន​ស្រី​សាសន៍​ម៉ូអាប់​នឹង​នៅ​ត្រង់​ផ្លូវ​ឆ្លង​ស្ទឹង​អើណូន ប្រៀប​ដូច​ជា​សត្វ​ស្លាប​ដែល​ហើរ​ទៅ​មក ហើយ​ដូច​ជា​កូន​សត្វ​ដែល​ពង្រាត់​ពី​សំបុក

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ស្ត្រី​ជន‌ជាតិ​ម៉ូអាប់​នាំ​គ្នា​ឈរ​នៅ​ត្រង់​អើណូន ជា​កន្លែង​ទឹក​រាក់ ដូច​បក្សី​ដែល​គេ​ដេញ​ចេញ​ពី​សំបុក។

សូមមើលជំពូក ចម្លង




អេសាយ 16:2
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូចដែល​ចាប​ហើររេរា ឬ​ត្រចៀកកាំ​ហើរ​ទៅមក​យ៉ាងណា បណ្ដាសា​ឥតហេតុផល​ក៏​មិន​កើតឡើង​យ៉ាងនោះដែរ​។


ដូចដែល​សត្វស្លាប​សាត់អណ្ដែត​ចេញពី​សម្បុក​របស់វា​យ៉ាងណា មនុស្ស​ដែល​សាត់អណ្ដែត​ចេញពី​ស្រុក​របស់ខ្លួន​ក៏​ជា​យ៉ាងនោះដែរ​។


នោះ​ពួកគេ​នឹង​បាន​ដូចជា​ឈ្លូស​ដែល​ត្រូវគេ​ដេញតាម និង​ដូចជា​ហ្វូងចៀម​ដែល​គ្មាន​អ្នកគង្វាល ម្នាក់ៗ​នឹង​វិល​ទៅរក​ជនរួមជាតិ​របស់ខ្លួន​វិញ ម្នាក់ៗ​នឹង​រត់គេច​ទៅ​ស្រុក​របស់ខ្លួន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម