សូម្បីតែអាហារមួយម៉ាត់ដែលអ្នកបានហូប ក៏អ្នកនឹងក្អួតចេញ ហើយខ្ជះខ្ជាយពាក្យសម្ដីផ្អែមរបស់អ្នកដែរ។
សុភាសិត 25:16 - ព្រះគម្ពីរខ្មែរសាកល បើអ្នករកបានទឹកឃ្មុំ ចូរហូបតែល្មមចុះ ក្រែងលោអ្នកទ្រាន់ ហើយក្អួតចេញមកវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើឯងរកបានឃ្មុំហើយឬ ចូរបរិភោគតែល្មមសមគួរចុះ ក្រែងបរិភោគឆ្អែតទៅនឹងក្អួតចេញមកវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើអ្នករកបានទឹកឃ្មុំ កុំបរិភោគច្រើនហួស បើមិនដូច្នេះទេ អ្នកនឹងធុញ ហើយចង់ក្អួតមកវិញផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើឯងរកបានឃ្មុំហើយឬ ចូរបរិភោគតែល្មមសមគួរចុះ ក្រែងបរិភោគឆ្អែតទៅនឹងក្អួតចេញមកវិញ។ អាល់គីតាប បើអ្នករកបានទឹកឃ្មុំ កុំបរិភោគច្រើនហួស បើមិនដូច្នេះទេ អ្នកនឹងធុញ ហើយចង់ក្អួតមកវិញផង។ |
សូម្បីតែអាហារមួយម៉ាត់ដែលអ្នកបានហូប ក៏អ្នកនឹងក្អួតចេញ ហើយខ្ជះខ្ជាយពាក្យសម្ដីផ្អែមរបស់អ្នកដែរ។
ការដែលហូបទឹកឃ្មុំច្រើនពេក មិនល្អទេ ការស្វែងរកសិរីរុងរឿងរបស់ខ្លួន ក៏មិនមែនជាសិរីរុងរឿងដែរ។
កុំឲ្យសុចរិតហួសហេតុពេក ហើយក៏កុំធ្វើឲ្យខ្លួនមានប្រាជ្ញាពេកដែរ។ ម្ដេចក៏ត្រូវបំផ្លាញខ្លួនឯងដូច្នេះ?
កូនប្រុសនោះនឹងហូបប៊័រ និងទឹកឃ្មុំ រហូតដល់ពេលដែលចេះបដិសេធការអាក្រក់ ហើយជ្រើសរើសការល្អ។
ហើយដោយព្រោះសត្វទាំងនោះផ្ដល់ទឹកដោះយ៉ាងច្រើន អ្នកនោះនឹងបានហូបប៊័រ។ ដ្បិតអស់អ្នកដែលនៅសល់ក្នុងទឹកដីនោះ នឹងហូបប៊័រ និងទឹកឃ្មុំ។
“ចូរប្រយ័ត្នខ្លួន ក្រែងលោចិត្តរបស់អ្នករាល់គ្នាស្ពឹកស្រពន់ដោយការស៊ីផឹកហួសប្រមាណ ការប្រមឹក និងកង្វល់នៃជីវិតនេះ ហើយថ្ងៃនោះនឹងធ្លាក់មកលើអ្នករាល់គ្នាក្នុងមួយរំពេច