ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 24:3 - ព្រះគម្ពីរខ្មែរសាកល

ដោយ​ប្រាជ្ញា ផ្ទះ​ត្រូវបាន​សាងសង់ ដោយ​ការយល់ដឹង វា​ត្រូវបាន​ធ្វើឲ្យ​ស្ថិតស្ថេរ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ការ​ដែល​សង់​ផ្ទះ​ឡើង​បាន ក៏​ដោយ‌សារ​ប្រាជ្ញា និង​ដោយ‌សារ​យោបល់ ដែល​ផ្ទះ​នោះ​បាន​តាំង​នៅ​ជា​មាំ‌មួន

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដោយ‌សារ​ប្រាជ្ញា គេ​សង់​ផ្ទះ​បាន ដោយ‌សារ​ការ​ឈ្លាស​វៃ គេ​ធ្វើ​ឲ្យ​ផ្ទះ​នោះ​រឹង‌មាំ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ការ​ដែល​សង់​ផ្ទះ​ឡើង​បាន នោះ​ក៏​ដោយ‌សារ​ប្រាជ្ញា ហើយ​គឺ​ដោយ‌សារ​យោបល់ ដែល​ផ្ទះ​នោះ​នឹង​បាន​តាំង​នៅ​ជា​មាំ‌មួន

សូមមើលជំពូក

អាល់គីតាប

ដោយ‌សារ​ប្រាជ្ញា គេ​សង់​ផ្ទះ​បាន ដោយ‌សារ​ការ​ឈ្លាស​វៃ គេ​ធ្វើ​ឲ្យ​ផ្ទះ​នោះ​រឹង‌មាំ

សូមមើលជំពូក



សុភា‌សិត 24:3
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ត្រី​ដែល​មានប្រាជ្ញា កសាង​ផ្ទះ​របស់ខ្លួន រីឯ​ស្ត្រី​ល្ងីល្ងើ រំលំ​ផ្ទះ​ដោយផ្ទាល់ដៃ​។


ប្រាជ្ញា​បាន​សាងសង់​ផ្ទះ​របស់ខ្លួន នាង​បាន​ដាប់​សសរ​ទាំង​ប្រាំពីរ​របស់ខ្លួន


ជាការពិត យើង​ជា​អ្នករួមការងារ​ជាមួយ​ព្រះ​។ អ្នករាល់គ្នា​ជា​ស្រែ​របស់​ព្រះ និង​ជា​អគារ​របស់​ព្រះ​។


គឺ​ដូចដែល​បាន​បង្រៀន​ដល់​អ្នករាល់គ្នា​ហើយ ចូរ​ចាក់ឫស ហើយ​ស្អាងឡើង​ក្នុង​ព្រះអង្គ ព្រមទាំង​ឈរមាំ​ក្នុង​ជំនឿ ដោយ​ចម្រើនឡើង​ក្នុង​ការអរព្រះគុណ​។