សុភាសិតរបស់សាឡូម៉ូន: កូនដែលមានប្រាជ្ញាធ្វើឲ្យឪពុកមានអំណរ រីឯកូនល្ងង់ជាការព្រួយចិត្តដល់ម្ដាយរបស់ខ្លួន។
សុភាសិត 23:25 - ព្រះគម្ពីរខ្មែរសាកល ចូរធ្វើឲ្យឪពុក និងម្ដាយរបស់អ្នក មានអំណរ ហើយធ្វើឲ្យស្ត្រីដែលសម្រាលអ្នកមក បានត្រេកអរចុះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ចូរបើកឱកាសឲ្យឪពុកម្តាយឯង បានរីករាយចុះ ហើយឲ្យអ្នកដែលសម្រាលឯង មកនោះមានចិត្តសប្បាយផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរធ្វើឲ្យឪពុកម្ដាយសប្បាយចិត្ត ព្រោះតែកូន ហើយសូមឲ្យម្ដាយដែលបានបង្កើតកូនមក មានអំណរដ៏លើសលុប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ចូរបើកឱកាសឲ្យឪពុកម្តាយឯងបានរីករាយចុះ ហើយឲ្យអ្នកដែលសំរាលឯងមកនោះមានចិត្តសប្បាយផង។ អាល់គីតាប ចូរធ្វើឲ្យឪពុកម្ដាយសប្បាយចិត្ត ព្រោះតែកូន ហើយសូមឲ្យម្ដាយដែលបានបង្កើតកូនមក មានអំណរដ៏លើសលប់។ |
សុភាសិតរបស់សាឡូម៉ូន: កូនដែលមានប្រាជ្ញាធ្វើឲ្យឪពុកមានអំណរ រីឯកូនល្ងង់ជាការព្រួយចិត្តដល់ម្ដាយរបស់ខ្លួន។
កូនរបស់ខ្ញុំអើយ ប្រសិនបើចិត្តរបស់អ្នកមានប្រាជ្ញា ចិត្តរបស់ខ្ញុំក៏នឹងអរសប្បាយដែរ!
កូនរបស់ខ្ញុំអើយ ចូរប្រគល់ចិត្តរបស់អ្នកឲ្យខ្ញុំ ហើយឲ្យភ្នែករបស់អ្នករក្សាផ្លូវរបស់ខ្ញុំចុះ!
កូនរបស់ខ្ញុំអើយ ចូរមានប្រាជ្ញា ហើយធ្វើឲ្យចិត្តរបស់ខ្ញុំមានអំណរចុះ ដើម្បីឲ្យខ្ញុំមានចម្លើយបកទៅអ្នកដែលត្មះតិះដៀលខ្ញុំវិញ។
នៅពេលអ្នកជិតខាង និងសាច់ញាតិរបស់គាត់បានឮថា ព្រះអម្ចាស់បានសម្ដែងសេចក្ដីមេត្តាយ៉ាងធំធេងដល់គាត់ ពួកគេក៏អបអរជាមួយគាត់។