ព្រះយេហូវ៉ាដ៏ជាព្រះបានសូនមនុស្សពីធូលីដី ហើយផ្លុំខ្យល់ដង្ហើមនៃជីវិតចូលក្នុងរន្ធច្រមុះរបស់គេ នោះមនុស្សក៏បានជាអ្នកមានជីវិត។
សុភាសិត 20:27 - ព្រះគម្ពីរខ្មែរសាកល វិញ្ញាណរបស់មនុស្សជាចង្កៀងរបស់ព្រះយេហូវ៉ា ដែលស្ទង់មើលអស់ទាំងផ្នែកខាងក្នុងនៃចិត្ត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ វិញ្ញាណរបស់មនុស្សជាចង្កៀងនៃព្រះយេហូវ៉ា ក៏ស្ទង់មើលទៅគ្រប់ក្នុងចំណែកនៃរាងកាយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ វិញ្ញាណរបស់មនុស្សជាចង្កៀង ដែលមកពីព្រះអម្ចាស់ ចង្កៀងនោះបំភ្លឺរហូតដល់ជម្រៅចិត្តរបស់គេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ វិញ្ញាណរបស់មនុស្សជាចង្កៀងនៃព្រះយេហូវ៉ា ក៏ស្ទង់មើលទៅគ្រប់ក្នុងចំណែកនៃរាងកាយ។ អាល់គីតាប វិញ្ញាណរបស់មនុស្សជាចង្កៀង ដែលមកពីអុលឡោះតាអាឡា ចង្កៀងនោះបំភ្លឺរហូតដល់ជម្រៅចិត្តរបស់គេ។ |
ព្រះយេហូវ៉ាដ៏ជាព្រះបានសូនមនុស្សពីធូលីដី ហើយផ្លុំខ្យល់ដង្ហើមនៃជីវិតចូលក្នុងរន្ធច្រមុះរបស់គេ នោះមនុស្សក៏បានជាអ្នកមានជីវិត។
សេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីពិតត្រង់ការពារស្ដេច ហើយបល្ល័ង្ករបស់ទ្រង់ត្រូវបានទ្រទ្រង់ ដោយសេចក្ដីស្រឡាញ់ឥតប្រែប្រួល។
ពួកគេកំពុងអនុវត្តឲ្យឃើញនូវការទាមទាររបស់ក្រឹត្យវិន័យដែលមានចារឹកនៅក្នុងចិត្តរបស់ពួកគេ ហើយសតិសម្បជញ្ញៈរបស់ពួកគេក៏ធ្វើបន្ទាល់ជាមួយដែរ។ គំនិតក្នុងខ្លួនគេក៏ចោទគ្នាទៅវិញទៅមក ថែមទាំងដោះសាទៀតផង។
តើនរណាស្គាល់គំនិតរបស់មនុស្ស ក្រៅពីវិញ្ញាណរបស់អ្នកនោះ ដែលនៅក្នុងខ្លួនអ្នកនោះ? ដូចគ្នាដែរ គ្មានអ្នកណាស្គាល់គំនិតរបស់ព្រះឡើយ លើកលែងតែព្រះវិញ្ញាណរបស់ព្រះប៉ុណ្ណោះ។