ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 20:24 - ព្រះគម្ពីរខ្មែរសាកល

ជំហាន​របស់​មនុស្ស​មកពី​ព្រះយេហូវ៉ា ចុះ​មនុស្ស​អាច​យល់ច្បាស់​នូវ​ផ្លូវ​របស់ខ្លួន​យ៉ាងដូចម្ដេច​បាន​?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ផ្លូវ​ដើរ​របស់​មនុស្ស ស្រេច​លើ​ព្រះ‌យេហូវ៉ា ដូច្នេះ ធ្វើ​ដូច​ម្តេច​ឲ្យ​មនុស្ស យល់​ផ្លូវ​របស់​ខ្លួន​បាន?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​តែងតែ​ដឹក​នាំ​ដំណើរ​ជីវិត​របស់​មនុស្ស ប៉ុន្តែ មនុស្ស​ពុំ​អាច​ស្គាល់​ទិស‌ដៅ​នៃ​ជីវិត​របស់​ខ្លួន​បាន​ទេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ផ្លូវ​ដើរ​របស់​មនុស្ស នោះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា ដូច្នេះ ធ្វើ​ដូច​ម្តេច​ឲ្យ​មនុស្ស​យល់​ផ្លូវ​ខ្លួន​បាន។

សូមមើលជំពូក

អាល់គីតាប

អុលឡោះ‌តាអាឡា​តែងតែ​ដឹក​នាំ​ដំណើរ​ជីវិត​របស់​មនុស្ស ប៉ុន្តែ មនុស្ស​ពុំ​អាច​ស្គាល់​ទិស‌ដៅ​នៃ​ជីវិត​របស់​ខ្លួន​បាន​ទេ។

សូមមើលជំពូក



សុភា‌សិត 20:24
10 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​នរណា​ជា​មនុស្ស​កោតខ្លាច​ព្រះយេហូវ៉ា​? ព្រះអង្គ​នឹង​ណែនាំ​អ្នកនោះ​ក្នុង​ផ្លូវ​ដែល​ត្រូវ​ជ្រើសរើស​។


ព្រះយេហូវ៉ា​អើយ សូមឲ្យ​ទូលបង្គំ​បាន​ស្គាល់​ផ្លូវ​របស់ព្រះអង្គ​ផង​! សូម​បង្រៀន​គន្លង​របស់ព្រះអង្គ​ដល់​ទូលបង្គំ​ផង​!


ជំហាន​របស់​មនុស្ស​ត្រូវបាន​ធ្វើឲ្យ​ស្ថិតស្ថេរ​ដោយ​ព្រះយេហូវ៉ា ហើយ​ព្រះអង្គ​សព្វព្រះហឫទ័យ​នឹង​ផ្លូវ​របស់គេ​។


ប្រាជ្ញា​របស់​មនុស្ស​ឆ្លាតវៃ យល់ច្បាស់​នូវ​ផ្លូវ​របស់ខ្លួន រីឯ​ភាពល្ងីល្ងើ​របស់​មនុស្សល្ងង់ គឺជា​សេចក្ដីបោកបញ្ឆោត​។


គម្រោង​នៃ​ចិត្ត​ជា​របស់​មនុស្ស រីឯ​ចម្លើយ​នៃ​អណ្ដាត​មកពី​ព្រះយេហូវ៉ា​។


ចិត្ត​របស់​មនុស្ស​គិតគូរ​អំពី​ផ្លូវ​របស់ខ្លួន ប៉ុន្តែ​ព្រះយេហូវ៉ា​ជា​អ្នកដែល​ធ្វើឲ្យ​ជំហាន​របស់គេ​បាន​ស្ថិតស្ថេរ​។


ផ្ទុយទៅវិញ ព្រះករុណា​បាន​លើក​អង្គទ្រង់​ឡើង​ទាស់នឹង​ព្រះអម្ចាស់​នៃ​ស្ថានសួគ៌ ហើយ​ឲ្យ​គេ​យក​ភាជនៈ​នៃ​ដំណាក់​របស់ព្រះអង្គ​មក​នៅចំពោះ​ព្រះករុណា រួច​ព្រះករុណា និង​ពួក​នាម៉ឺន​របស់ព្រះករុណា ពួក​មហេសី​របស់ព្រះករុណា និង​ពួក​ស្រីស្នំ​របស់ព្រះករុណា បាន​ផឹក​ស្រា​ពី​ភាជនៈទាំងនោះ ហើយ​សរសើរតម្កើង​បណ្ដា​ព្រះ​ដែលធ្វើពី​ប្រាក់ មាស លង្ហិន ដែក ឈើ និង​ថ្ម ដែល​ព្រះទាំងនោះ​មើលមិនឃើញ ស្ដាប់មិនឮ ក៏​មិន​ដឹង​អ្វីសោះ រីឯ​ព្រះ​ដែល​ដង្ហើមជីវិត​របស់ព្រះករុណា​នៅក្នុង​ព្រះហស្ត​របស់ព្រះអង្គ ហើយ​អស់ទាំង​ផ្លូវ​របស់ព្រះករុណា​ជារបស់​ព្រះអង្គ ព្រះករុណា​មិន​បាន​ថ្វាយសិរីរុងរឿង​ឡើយ​។


ដ្បិត​នៅក្នុង​ព្រះអង្គ យើង​រស់ មានចលនា និង​មាននៅ​ផង ដូចដែល​កវី​ខ្លះ​ក្នុងចំណោម​អស់លោក​ធ្លាប់​និយាយ​ដែរ​ថា​: ‘ជាការពិត យើង​ក៏​ជា​ពូជពង្ស​របស់ព្រះអង្គ​ដែរ’។