ចូរប្រៀនប្រដៅកូនរបស់អ្នក ក្នុងកាលដែលមានសង្ឃឹមនៅឡើយ គឺកុំទុកឲ្យការរំជួលចិត្តរបស់អ្នកធ្វើឲ្យវាស្លាប់ឡើយ។
សុភាសិត 19:19 - ព្រះគម្ពីរខ្មែរសាកល មនុស្សនៃសេចក្ដីក្ដៅក្រហាយនឹងទទួលទោស; ប្រសិនបើអ្នកជួយគេឲ្យរួចម្ដង ក៏អ្នកត្រូវតែជួយម្ដងទៀត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាដែលមានចិត្តក្រោធខ្លាំង នោះនឹងត្រូវទទួលទោស ដ្បិតបើអ្នកជួយគេឲ្យរួច នោះអ្នកនឹងត្រូវជួយតទៅទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សកំរោលឃោរឃៅរមែងទទួលពិន័យ បើមិនដាក់ទោសជននោះទេ អ្នកនឹងបណ្ដោយឲ្យគេនៅតែមានកំរោលដដែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកណាដែលមានចិត្តក្រោធជាខ្លាំង នោះនឹងត្រូវរងទោស ដ្បិតបើឯងជួយវាឲ្យរួច នោះនឹងត្រូវជួយតទៅទៀត។ អាល់គីតាប មនុស្សកំរោលឃោរឃៅរមែងទទួលពិន័យ បើមិនដាក់ទោសជននោះទេ អ្នកនឹងបណ្ដោយឲ្យគេនៅតែមានកំរោលដដែល។ |
ចូរប្រៀនប្រដៅកូនរបស់អ្នក ក្នុងកាលដែលមានសង្ឃឹមនៅឡើយ គឺកុំទុកឲ្យការរំជួលចិត្តរបស់អ្នកធ្វើឲ្យវាស្លាប់ឡើយ។
ចូរស្ដាប់ដំបូន្មាន ហើយទទួលយកការប្រៀនប្រដៅចុះ ដើម្បីឲ្យអ្នកមានប្រាជ្ញានៅពេលអនាគតរបស់អ្នក។
មនុស្សដែលគ្មានការគ្រប់គ្រងចិត្តរបស់ខ្លួន ប្រៀបដូចជាទីក្រុងដែលត្រូវបានបំផ្លាញ ហើយគ្មានកំពែង៕