អណ្ដាតរបស់មនុស្សមានប្រាជ្ញាធ្វើឲ្យចំណេះដឹងមានការចាប់អារម្មណ៍ រីឯមាត់របស់មនុស្សល្ងង់វិញ បង្ហូរចេញនូវសេចក្ដីល្ងង់។
សុភាសិត 17:28 - ព្រះគម្ពីរខ្មែរសាកល សូម្បីតែមនុស្សល្ងីល្ងើ ពេលនៅស្ងៀម ក៏ត្រូវគេគិតថាជាមនុស្សមានប្រាជ្ញា ហើយពេលបិទបបូរមាត់ ក៏ត្រូវគេគិតថាជាអ្នកមានការយល់ច្បាស់៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូម្បីតែមនុស្សឆ្កួត បើវានៅមាត់ស្ងៀម នោះគេរាប់ថាជាអ្នកមានប្រាជ្ញាដែរ ពេលគេបិតបបូរមាត់ខ្លួនទុក នោះក៏រាប់ជាអ្នកឆ្លៀវឆ្លាតហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើមនុស្សល្ងីល្ងើនៅស្ងៀម គេចាត់ទុកគាត់ជាមនុស្សមានប្រាជ្ញា បើគាត់បិទមាត់មិននិយាយអ្វី គេចាត់ទុកគាត់ជាមនុស្សឈ្លាសវៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូម្បីតែមនុស្សឆ្កួត បើវានៅមាត់ស្ងៀម នោះគេរាប់ថាជាអ្នកមានប្រាជ្ញាដែរ ឯអ្នកណាដែលបិតបបូរមាត់ខ្លួនទុក នោះក៏រាប់ជាអ្នកឆ្លៀវឆ្លាតហើយ។ អាល់គីតាប បើមនុស្សល្ងីល្ងើនៅស្ងៀម គេចាត់ទុកគាត់ជាមនុស្សមានប្រាជ្ញា បើគាត់បិទមាត់មិននិយាយអ្វី គេចាត់ទុកគាត់ជាមនុស្សឈ្លាសវៃ។ |
អណ្ដាតរបស់មនុស្សមានប្រាជ្ញាធ្វើឲ្យចំណេះដឹងមានការចាប់អារម្មណ៍ រីឯមាត់របស់មនុស្សល្ងង់វិញ បង្ហូរចេញនូវសេចក្ដីល្ងង់។
អ្នកដែលផ្ដាច់ខ្លួនចេញពីគេ គឺស្វែងរកតែចំណង់របស់ខ្លួន ហើយប្រឆាំងនឹងប្រាជ្ញាត្រឹមត្រូវគ្រប់យ៉ាង។
មនុស្សល្ងង់បង្កើនពាក្យសម្ដី។ គ្មានមនុស្សណាដឹងថានឹងមានអ្វីកើតឡើងឡើយ ដូច្នេះតើនរណាអាចប្រាប់គេអំពីអ្វីដែលនឹងកើតឡើងក្រោយពីគេបាន?
សូម្បីតែនៅពេលមនុស្សល្ងង់ដើរតាមផ្លូវ ក៏គេខ្វះវិចារណញ្ញាណដែរ ហើយបង្ហាញដល់គ្រប់គ្នាថា ខ្លួនឯងជាមនុស្សល្ងង់។
ជាការពិត ការយល់សប្តិមកពីមានកិច្ចការច្រើន ហើយសំឡេងរបស់មនុស្សល្ងង់មកពីមានពាក្យសម្ដីច្រើន។