អ្នកដែលប្រមូលទុកនៅរដូវក្ដៅ ជាកូនដែលមានប្រាជ្ញា រីឯអ្នកដែលដេកនៅរដូវច្រូតកាត់ ជាកូនដែលនាំមកនូវសេចក្ដីអាម៉ាស់។
សុភាសិត 17:2 - ព្រះគម្ពីរខ្មែរសាកល បាវបម្រើមានប្រាជ្ញានឹងគ្រប់គ្រងលើកូនដែលនាំមកនូវសេចក្ដីអាម៉ាស់ ក៏នឹងមានចំណែកមរតកនៅក្នុងចំណោមបងប្អូនកូននោះដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បាវបម្រើឆ្លាតនឹងត្រួតលើកូន ដែលនាំឲ្យឪពុកមានសេចក្ដីខ្មាស ហើយនឹងបានចំណែកមត៌ក ជាមួយបងប្អូនរបស់កូននោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកបម្រើឆ្លាតរមែងត្រួតត្រាលើកូនដ៏ថោកទាបរបស់ចៅហ្វាយ ព្រមទាំងទទួលចំណែកមត៌កក្នុងគ្រួសារនោះផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បាវដែលបំរើដោយប្រាជ្ញា នោះនឹងត្រួតលើកូនដែលនាំឲ្យឪពុកមានសេចក្ដីខ្មាស ហើយនឹងបានចំណែកមរដកជាមួយនឹងបងប្អូនរបស់កូននោះដែរ។ អាល់គីតាប អ្នកបម្រើឆ្លាតរមែងត្រួតត្រាលើកូនដ៏ថោកទាបរបស់ចៅហ្វាយ ព្រមទាំងទទួលចំណែកមត៌កក្នុងគ្រួសារនោះផង។ |
អ្នកដែលប្រមូលទុកនៅរដូវក្ដៅ ជាកូនដែលមានប្រាជ្ញា រីឯអ្នកដែលដេកនៅរដូវច្រូតកាត់ ជាកូនដែលនាំមកនូវសេចក្ដីអាម៉ាស់។
អ្នកដែលនាំទុក្ខមកលើផ្ទះរបស់ខ្លួន នឹងទទួលខ្យល់ជាមរតក ហើយមនុស្សល្ងីល្ងើនឹងទៅជាបាវបម្រើដល់មនុស្សមានប្រាជ្ញាក្នុងចិត្ត។
ការគាប់ព្រះទ័យរបស់ស្ដេច មានដល់បាវបម្រើដែលមានប្រាជ្ញា ប៉ុន្តែសេចក្ដីក្រេវក្រោធរបស់ទ្រង់ មានដល់អ្នកដែលនាំមកនូវសេចក្ដីអាម៉ាស់៕
មានតែនំប៉័ងក្រៀមមួយម៉ាត់ទាំងមានសេចក្ដីសុខសាន្ត ប្រសើរជាងផ្ទះដែលពេញដោយការជប់លៀងទាំងមានជម្លោះ។
ឡរំលាយមានសម្រាប់ប្រាក់ ហើយឡដុតមានសម្រាប់មាស រីឯព្រះយេហូវ៉ាជាអ្នកពិសោធចិត្ត។
អ្នកដែលធ្វើបាបឪពុក ហើយបណ្ដេញម្ដាយរបស់ខ្លួន ជាកូនដែលនាំមកនូវសេចក្ដីអាម៉ាស់ និងធ្វើឲ្យអាប់យស។
រំពាត់ និងការស្ដីប្រដៅផ្ដល់ប្រាជ្ញា ប៉ុន្តែកូនក្មេងដែលបណ្ដោយតាមចិត្ត នាំមកនូវសេចក្ដីអាម៉ាស់ដល់ម្ដាយរបស់ខ្លួន។
យុវជនដែលក្រីក្រ តែមានប្រាជ្ញា ប្រសើរជាងស្ដេចចាស់ ហើយល្ងង់ ដែលមិនចេះទទួលការដាស់តឿនទៀត។