ការស្ដីបន្ទោសដិតជាប់នឹងអ្នកដែលមានការយល់ច្បាស់ ជាងការដែលវាយមនុស្សល្ងង់មួយរយរំពាត់ទៅទៀត។
សុភាសិត 17:11 - ព្រះគម្ពីរខ្មែរសាកល មនុស្សអាក្រក់ស្វែងរកតែការបះបោរប៉ុណ្ណោះ ដូច្នេះទូតឃោរឃៅនឹងត្រូវបានចាត់ឲ្យមកទាស់នឹងគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សខូចអាក្រក់ រកតែបះបោរម៉្យាងប៉ុណ្ណោះ ដូច្នេះ នឹងត្រូវមានអ្នកបម្រើយ៉ាងសាហាវ ចេញមកទាស់នឹងគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សទុច្ចរិតគិតតែបះបោរ ប៉ុន្តែ គេនឹងចាត់ពេជ្ឈឃាតកំណាចឲ្យទៅបង្ក្រាបអ្នកនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មនុស្សខូចអាក្រក់ គេរកតែបះបោរម្យ៉ាងប៉ុណ្ណោះ ដូច្នេះ នឹងត្រូវមានអ្នកបំរើយ៉ាងសាហាវ ចេញមកទាស់នឹងគេ។ អាល់គីតាប មនុស្សទុច្ចរិតគិតតែបះបោរ ប៉ុន្តែ គេនឹងចាត់ពេជ្ឈឃាតកំណាចឲ្យទៅបង្ក្រាបអ្នកនោះ។ |
ការស្ដីបន្ទោសដិតជាប់នឹងអ្នកដែលមានការយល់ច្បាស់ ជាងការដែលវាយមនុស្សល្ងង់មួយរយរំពាត់ទៅទៀត។
ពួកគេទូលព្រះអង្គថា៖ “លោកនឹងបំផ្លាញជីវិតជនពាលទាំងនោះយ៉ាងសាហាវ ហើយប្រវាស់ចម្ការទំពាំងបាយជូរនោះឲ្យពួកកសិករផ្សេងទៀត ដែលនឹងប្រគល់ផលជូនគាត់តាមរដូវ”។
ដូច្នេះ ធ្វើឲ្យស្ដេចខ្ញាល់ទ្រង់ក៏ចាត់កងទ័ពឲ្យទៅបំផ្លាញជីវិតឃាតករទាំងនោះ ហើយដុតទីក្រុងរបស់ពួកគេចោល។
រីឯពួកខ្មាំងសត្រូវទាំងនេះរបស់យើង ដែលមិនចង់ឲ្យយើងសោយរាជ្យលើពួកគេ ចូរនាំមកទីនេះ ហើយសម្លាប់ចោលនៅមុខយើងទៅ!’”។