អ្នកដែលយឺតនឹងខឹងប្រសើរជាងមនុស្សខ្លាំងពូកែ ហើយអ្នកដែលគ្រប់គ្រងចិត្តរបស់ខ្លួន ក៏ប្រសើរជាងអ្នកដែលចាប់បានទីក្រុងមួយដែរ។
សុភាសិត 16:33 - ព្រះគម្ពីរខ្មែរសាកល ឆ្នោតត្រូវបានបោះទៅលើភ្លៅ ប៉ុន្តែការសម្រេចទាំងអស់មកពីព្រះយេហូវ៉ា៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សតែងបោះឆ្នោតទៅក្នុងថ្នក់អាវ ប៉ុន្តែ ដែលសម្រេចទៅជាយ៉ាងណា នោះស្រេចនៅព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សតែងតែរកគ្រូគន់គូរមើលជោគវាសនា ប៉ុន្តែ គឺព្រះអម្ចាស់ទេ ដែលសម្រេចអ្វីៗទាំងអស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មនុស្សតែងបោះឆ្នោតទៅក្នុងថ្នក់អាវ ប៉ុន្តែដែលសំរេចទៅជាយ៉ាងណា នោះស្រេចនៅព្រះយេហូវ៉ាទេ។ អាល់គីតាប មនុស្សតែងតែរកគ្រូគន់គូរមើលជោគវាសនា ប៉ុន្តែ គឺអុលឡោះតាអាឡាទេ ដែលសម្រេចអ្វីៗទាំងអស់។ |
អ្នកដែលយឺតនឹងខឹងប្រសើរជាងមនុស្សខ្លាំងពូកែ ហើយអ្នកដែលគ្រប់គ្រងចិត្តរបស់ខ្លួន ក៏ប្រសើរជាងអ្នកដែលចាប់បានទីក្រុងមួយដែរ។
មនុស្សជាច្រើនស្វែងរកក្ដីសន្ដោសពីមេគ្រប់គ្រង ប៉ុន្តែសេចក្ដីយុត្តិធម៌របស់មនុស្សមកពីព្រះយេហូវ៉ា។
បន្ទាប់មក ពួកគេក៏ចាប់ឆ្នោតឲ្យពីរនាក់នោះ ហើយឆ្នោតត្រូវលើម៉ាត់ធាស ដូច្នេះគាត់ក៏ត្រូវបានរាប់បញ្ចូលជាមួយសាវ័កទាំងដប់មួយនាក់៕