យ៉ូសែបនិយាយនឹងពួកគេថា៖ “ការដែលពួកឯងបានធ្វើនេះជាអ្វី? តើពួកឯងមិនដឹងថាមនុស្សដូចយើងនេះ ចេះទស្សទាយទេឬ?”។
សុភាសិត 16:10 - ព្រះគម្ពីរខ្មែរសាកល សេចក្ដីសម្រេចរបស់ព្រះនៅលើបបូរមាត់របស់ស្ដេច មាត់របស់ស្ដេចនឹងមិនប្រព្រឹត្តខុសក្នុងការជំនុំជម្រះឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានពាក្យទំនាយនៅព្រះរឹមនៃស្តេច ហើយព្រះឧស្ឋរបស់ព្រះអង្គ នឹងមិនសម្រេចខុសក្នុងការវិនិច្ឆ័យឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចតែងតែមានរាជឱង្ការក្នុងនាមព្រះជាម្ចាស់ ទ្រង់ជំនុំជម្រះក្ដីដោយឥតលម្អៀង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានពាក្យទំនាយនៅព្រះរឹមនៃស្តេច ហើយព្រះឱស្ឋទ្រង់នឹងមិនសំរេចខុសក្នុងការវិនិច្ឆ័យឡើយ។ អាល់គីតាប ស្ដេចតែងតែមានប្រសាសន៍ក្នុងនាមអុលឡោះគាត់ជំនុំជម្រះក្ដីដោយឥតលំអៀង។ |
យ៉ូសែបនិយាយនឹងពួកគេថា៖ “ការដែលពួកឯងបានធ្វើនេះជាអ្វី? តើពួកឯងមិនដឹងថាមនុស្សដូចយើងនេះ ចេះទស្សទាយទេឬ?”។
តើនេះមិនមែនជាពែងដែលចៅហ្វាយរបស់ខ្ញុំផឹកពីវា ហើយទស្សទាយដោយប្រើវាទេឬ? អ្នករាល់គ្នាបានធ្វើអាក្រក់ហើយ ដែលធ្វើដូច្នេះ!’”។
ព្រះមហាក្សត្រដ៏មានឫទ្ធានុភាពទ្រង់ស្រឡាញ់សេចក្ដីយុត្តិធម៌ ព្រះអង្គបានស្ថាបនាសេចក្ដីទៀងត្រង់ ក៏បានអនុវត្តសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតនៅក្នុងយ៉ាកុប។
ស្ដេចធ្វើឲ្យស្រុកបានស្ថិតស្ថេរដោយសេចក្ដីយុត្តិធម៌ រីឯមនុស្សដែលស៊ីសំណូករំលំស្រុកវិញ។