ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 14:7 - ព្រះគម្ពីរខ្មែរសាកល

ចូរ​ចៀសចេញ​ពី​មនុស្សល្ងង់​ចុះ ដ្បិត​អ្នក​នឹង​រក​បបូរមាត់​នៃ​ចំណេះដឹង​នៅទីនោះ​មិន​ឃើញ​ឡើយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចូរ​ចៀស​ចេញ​ពី​មនុស្ស​ល្ងី‌ល្ងើ​ចុះ ដ្បិត​នឹង​ឃើញ​មាន​ចំណេះ នៅ​បបូរ​មាត់​វា​មិន​បាន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចូរ​ចៀស​ឲ្យ​ឆ្ងាយ​ពី​មនុស្ស​ខ្លៅ ព្រោះ​មិន​ដែល​មាន​ពាក្យ​ចេះ​ដឹង​ណា​ចេញ​ពី​មាត់​អ្នក​នោះ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចូរ​ចៀស​ចេញ​ពី​មនុស្ស​ល្ងី‌ល្ងើ​ចុះ ដ្បិត​នឹង​ឃើញ​មាន​ចំណេះ​នៅ​បបូរ​មាត់​វា​មិន​បាន។

សូមមើលជំពូក

អាល់គីតាប

ចូរ​ចៀស​ឲ្យ​ឆ្ងាយ​ពី​មនុស្ស​ខ្លៅ ព្រោះ​មិន​ដែល​មាន​ពាក្យ​ចេះ​ដឹង​ណា​ចេញ​ពី​មាត់​អ្នក​នោះ​ឡើយ។

សូមមើលជំពូក



សុភា‌សិត 14:7
8 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នកដែល​ដើរ​ជាមួយ​មនុស្ស​មានប្រាជ្ញា​នឹង​ទៅជាមានប្រាជ្ញា រីឯ​អ្នកដែល​សេពគប់​ជាមួយ​មនុស្សល្ងង់​នឹង​រងទុក្ខ​។


មនុស្សចំអកឡកឡឺយ​ស្វែងរក​ប្រាជ្ញា ក៏​រក​មិន​ឃើញ​ឡើយ ប៉ុន្តែ​ចំណេះដឹង​មក​ដល់​អ្នកដែល​យល់ច្បាស់​យ៉ាងងាយ​។


កូន​របស់ខ្ញុំ​អើយ ចូរ​ឈប់​ស្ដាប់​សេចក្ដីប្រៀនប្រដៅ​មើល៍ នោះ​អ្នក​នឹង​វង្វេង​ចេញពី​ពាក្យ​នៃ​ចំណេះដឹង​!


កុំ​និយាយ​ឲ្យ​មនុស្សល្ងង់​បាន​ឮ​ឡើយ ពីព្រោះ​គេ​នឹង​មើលងាយ​សុភនិច្ឆ័យ​នៃ​ពាក្យសម្ដី​របស់អ្នក​។


ចូរ​បោះបង់ចោល​ភាពខ្វះចំណេះដឹង ហើយ​មានជីវិតរស់​ចុះ ចូរ​ដើរ​ក្នុង​ផ្លូវ​នៃ​ការយល់ដឹង​ចុះ​!”។


ប៉ុន្តែ​ឥឡូវនេះ ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា កុំឲ្យ​សេពគប់ជាមួយ​អ្នកណាក៏ដោយដែល​មានឈ្មោះ​ជា​បងប្អូន ដែល​ជា​មនុស្សអសីលធម៌ខាងផ្លូវភេទ មនុស្សលោភលន់ មនុស្សថ្វាយបង្គំរូបបដិមាករ មនុស្សជេរប្រមាថ មនុស្សប្រមឹក ឬ​មនុស្សឆបោក​ឡើយ ហើយក៏កុំ​ឲ្យ​ហូបជាមួយ​មនុស្ស​បែបនេះ​ដែរ​។


កុំ​ចូលរួម​ក្នុង​កិច្ចការ​នៃ​សេចក្ដីងងឹត​ដែល​មិនបង្កើតផល​ឡើយ ផ្ទុយទៅវិញ ចូរ​លាតត្រដាង​ការទាំងនោះ​ចុះ