ផលរបស់មនុស្សសុចរិតជាដើមឈើនៃជីវិត ហើយអ្នកដែលឈ្នះបានព្រលឹង ជាមនុស្សមានប្រាជ្ញា។
សុភាសិត 14:25 - ព្រះគម្ពីរខ្មែរសាកល សាក្សីដ៏ពិតត្រង់ រំដោះព្រលឹងគេ រីឯមនុស្សបោកបញ្ឆោត បញ្ចេញពាក្យភូតភរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សាក្សីទៀងត្រង់រមែងដោះព្រលឹងមនុស្សឲ្យរួច តែសាក្សីមិនទៀងត្រង់ នោះពោលពាក្យភូតភរវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សាក្សីដែលគេទុកចិត្តតែងតែជួយសង្គ្រោះជីវិតមនុស្សច្រើន រីឯអ្នកដែលស្រដីចេញនូវពាក្យកុហករមែងនាំឲ្យវិនាស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សាក្សីទៀងត្រង់ រមែងដោះព្រលឹងមនុស្សឲ្យរួច តែសាក្សីមិនទៀងត្រង់ នោះពោលពាក្យភូតភរវិញ។ អាល់គីតាប សាក្សីដែលគេទុកចិត្តតែងតែជួយសង្គ្រោះជីវិតមនុស្សច្រើន រីឯអ្នកដែលស្រដីចេញនូវពាក្យកុហករមែងនាំឲ្យវិនាស។ |
ផលរបស់មនុស្សសុចរិតជាដើមឈើនៃជីវិត ហើយអ្នកដែលឈ្នះបានព្រលឹង ជាមនុស្សមានប្រាជ្ញា។
អ្នកដែលនិយាយសេចក្ដីពិត បញ្ចេញសេចក្ដីសុចរិតយុត្តិធម៌ រីឯសាក្សីភូតភរ បញ្ចេញសេចក្ដីបោកបញ្ឆោត។
គឺខ្ញុំបានដាស់តឿនយ៉ាងម៉ឺងម៉ាត់ដល់ទាំងជនជាតិយូដា ទាំងជនជាតិក្រិក អំពីការកែប្រែចិត្តចំពោះព្រះ និងជំនឿលើព្រះយេស៊ូវព្រះអម្ចាស់នៃយើងផង។
ជាដំបូង អ្នករាល់គ្នាត្រូវដឹងការនេះថា នៅគ្រាចុងបញ្ចប់ នឹងមានពួកចំអកមកដល់ទាំងចំអកឡកឡឺយ ទាំងដើរតាមតណ្ហារបស់ខ្លួន