មនុស្សអាក្រក់ឃើញដូច្នេះ ក៏ក្ដៅក្រហាយ; គេនឹងសង្កៀតធ្មេញ ហើយរលាយបាត់ទៅ; ចំណង់របស់មនុស្សអាក្រក់នឹងវិនាស៕
សុភាសិត 11:7 - ព្រះគម្ពីរខ្មែរសាកល នៅពេលមនុស្សអាក្រក់ស្លាប់ ការរំពឹងទុករបស់ពួកគេនឹងវិនាស ហើយក្ដីសង្ឃឹមលើទ្រព្យសម្បត្តិក៏វិនាសទៅដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាមនុស្សអាក្រក់ស្លាប់ទៅ នោះសេចក្ដីសង្ឃឹមរបស់គេក៏សូន្យទៅដែរ ហើយសេចក្ដីទុកចិត្តរបស់មនុស្សទុច្ចរិត នឹងត្រូវវិនាសទៅផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលមនុស្សអាក្រក់ស្លាប់ សេចក្ដីសង្ឃឹមរបស់គេក៏វិនាស ហើយការពឹងផ្អែកលើទ្រព្យសម្បត្តិក៏រលាយសូន្យទៅជាមួយដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាមនុស្សអាក្រក់ស្លាប់ទៅ នោះសេចក្ដីសង្ឃឹមរបស់គេក៏សូន្យទៅដែរ ហើយសេចក្ដីទុកចិត្តរបស់មនុស្សទុច្ចរិត នឹងត្រូវវិនាសទៅផង។ អាល់គីតាប ពេលមនុស្សអាក្រក់ស្លាប់ សេចក្ដីសង្ឃឹមរបស់គេក៏វិនាស ហើយការពឹងផ្អែកលើទ្រព្យសម្បត្តិក៏រលាយសូន្យទៅជាមួយដែរ។ |
មនុស្សអាក្រក់ឃើញដូច្នេះ ក៏ក្ដៅក្រហាយ; គេនឹងសង្កៀតធ្មេញ ហើយរលាយបាត់ទៅ; ចំណង់របស់មនុស្សអាក្រក់នឹងវិនាស៕
ក្ដីសង្ឃឹមរបស់មនុស្សសុចរិតនាំមកនូវអំណរ រីឯការរំពឹងទុករបស់មនុស្សអាក្រក់នឹងវិនាស។
មាគ៌ារបស់ព្រះយេហូវ៉ាជាបន្ទាយដល់មនុស្សគ្រប់លក្ខណ៍ ប៉ុន្តែជាសេចក្ដីហិនវិនាសដល់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត។
មនុស្សសុចរិតត្រូវបានរំដោះឲ្យរួចពីទុក្ខវេទនា ហើយមនុស្សអាក្រក់ចូលទៅក្នុងទុក្ខវេទនាជំនួសគាត់វិញ។
មនុស្សអាក្រក់ត្រូវបានផ្ដួលរំលំដោយសារតែសេចក្ដីអាក្រក់របស់ខ្លួន រីឯមនុស្សសុចរិតមានទីជ្រកកោន សូម្បីតែក្នុងពេលដែលគាត់ស្លាប់។