មនុស្សល្ងីល្ងើចំអកឡកឡឺយដាក់តង្វាយលោះទោស ប៉ុន្តែនៅក្នុងចំណោមមនុស្សទៀងត្រង់ មានការគាប់ព្រះហឫទ័យ។
សុភាសិត 10:23 - ព្រះគម្ពីរខ្មែរសាកល ការធ្វើអាក្រក់ជាការសប្បាយដល់មនុស្សល្ងង់ រីឯប្រាជ្ញាជាការសប្បាយដល់មនុស្សដែលមានការយល់ដឹង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯការដែលមនុស្សល្ងីល្ងើប្រព្រឹត្តអាក្រក់ នោះដូចជាល្បែងលេងសប្បាយដល់គេ តែមនុស្សដែលមានតម្រិះយោបល់ នោះចូលចិត្តនឹងប្រាជ្ញាវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សល្ងីល្ងើ ចូលចិត្តប្រព្រឹត្តអំពើអាក្រក់ទុកដូចជាល្បែងកម្សាន្ត រីឯមនុស្សមានប្រាជ្ញារមែងចូលចិត្តស្វែងរកការចេះដឹងវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯការដែលមនុស្សល្ងីល្ងើប្រព្រឹត្តអាក្រក់ នោះដូចជាល្បែងលេងសប្បាយដល់គេ តែមនុស្សដែលមានដំរិះយោបល់ នោះចូលចិត្តនឹងប្រាជ្ញាវិញ។ អាល់គីតាប មនុស្សល្ងីល្ងើ ចូលចិត្តប្រព្រឹត្តអំពើអាក្រក់ទុកដូចជាល្បែងកំសាន្ត រីឯមនុស្សមានប្រាជ្ញារមែងចូលចិត្តស្វែងរកការចេះដឹងវិញ។ |
មនុស្សល្ងីល្ងើចំអកឡកឡឺយដាក់តង្វាយលោះទោស ប៉ុន្តែនៅក្នុងចំណោមមនុស្សទៀងត្រង់ មានការគាប់ព្រះហឫទ័យ។
មនុស្សដែលមានប្រាជ្ញានៅក្នុងចិត្ត ត្រូវបានហៅថាមានការយល់ច្បាស់ ហើយភាពផ្អែមពីរោះនៃបបូរមាត់ បង្កើនសេចក្ដីអប់រំ។
មនុស្សកំលោះអើយ ចូរសប្បាយក្នុងយុវវ័យរបស់អ្នក ហើយឲ្យចិត្តរបស់អ្នកធ្វើឲ្យអ្នករីករាយ ក្នុងគ្រានៃយុវភាពរបស់អ្នកចុះ! ចូរដើរក្នុងផ្លូវនៃចិត្តរបស់អ្នក និងតាមការមើលឃើញនៃភ្នែករបស់អ្នកចុះ; ប៉ុន្តែត្រូវដឹងថា ព្រះនឹងនាំអ្នកទៅក្នុងការជំនុំជម្រះ ដោយសារតែការទាំងអស់នេះ។