ខ្ញុំនឹងផ្ទៀងត្រចៀករបស់ខ្ញុំនឹងសុភាសិត ខ្ញុំនឹងដោះប្រស្នារបស់ខ្ញុំដោយពិណហាប។
សុភាសិត 1:6 - ព្រះគម្ពីរខ្មែរសាកល ដើម្បីបានយល់ច្បាស់នូវសុភាសិត និងពាក្យឧបមា គឺយល់ច្បាស់នូវពាក្យរបស់មនុស្សមានប្រាជ្ញា និងប្រស្នារបស់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រមទាំងឲ្យបានយល់ពាក្យសុភាសិត និងប្រស្នា អស់ទាំងពាក្យរបស់អ្នកប្រាជ្ញ និងពាក្យអាថ៌កំបាំងទាំងប៉ុន្មានផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ គេអាចយល់អំពីអត្ថន័យ ដែលមានបង្កប់នៅក្នុងសុភាសិត ឬប្រស្នា ព្រមទាំងយល់ពាក្យពេចន៍ និងពាក្យបណ្ដៅផ្សេងៗរបស់ពួកអ្នកប្រាជ្ញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រមទាំងឲ្យបានយល់ពាក្យសុភាសិត នឹងប្រស្នា អស់ទាំងពាក្យរបស់អ្នកប្រាជ្ញ នឹងពាក្យអាថ៌កំបាំងទាំងប៉ុន្មានផង។ អាល់គីតាប ដូច្នេះ គេអាចយល់អំពីអត្ថន័យ ដែលមានបង្កប់នៅក្នុងសុភាសិត ឬប្រស្នា ព្រមទាំងយល់ពាក្យពេចន៍ និងពាក្យបណ្ដៅផ្សេងៗរបស់ពួកអ្នកប្រាជ្ញ។ |
ខ្ញុំនឹងផ្ទៀងត្រចៀករបស់ខ្ញុំនឹងសុភាសិត ខ្ញុំនឹងដោះប្រស្នារបស់ខ្ញុំដោយពិណហាប។
សេចក្ដីទាំងនេះក៏ជាពាក្យរបស់មនុស្សមានប្រាជ្ញាដែរ: មានការរើសមុខក្នុងការកាត់ក្ដី នោះមិនល្អទេ។
ពាក្យសម្ដីរបស់មនុស្សមានប្រាជ្ញាប្រៀបដូចជាជន្លួញ ហើយពាក្យសម្ដីរបស់ពួកអ្នកដែលប្រមូលពាក្យទាំងនេះទុក ក៏ប្រៀបដូចជាដែកគោលដែលត្រូវបានបោះភ្ជាប់ ជាពាក្យដែលត្រូវបានប្រទានមក ពីអ្នកគង្វាលម្នាក់។
នៅចុងបញ្ចប់នៃអាណាចក្ររបស់ពួកគេ កាលមនុស្សបះបោរបានគ្រប់ចំនួនហើយ នឹងមានស្ដេចមួយអង្គទឹកមុខសាហាវ និងជាអ្នកដែលចេះកលល្បិចក្រោកឡើង។
ព្រះអង្គមានបន្ទូលនឹងពួកគេថា៖“អាថ៌កំបាំងនៃអាណាចក្ររបស់ព្រះបានប្រទានមកអ្នករាល់គ្នាហើយរីឯអ្នកដទៃ រឿងទាំងអស់មកជាពាក្យឧបមាវិញ។
ក្រៅពីពាក្យឧបមា ព្រះអង្គមិនបានថ្លែងដល់ពួកគេទេ ប៉ុន្តែព្រះអង្គបានបកស្រាយអ្វីៗទាំងអស់ឲ្យតែពួកសិស្សរបស់ព្រះអង្គប៉ុណ្ណោះ។
រីឯអាហាររឹងគឺសម្រាប់មនុស្សពេញវ័យ ជាពួកអ្នកដែលសមត្ថភាពវែកញែកត្រូវបានបង្វឹក ដោយឆ្លងកាត់ការអនុវត្ត រហូតដល់ចេះវែកញែករវាងការល្អ និងការអាក្រក់ផង៕
ក្នុងសំបុត្រទាំងអស់ គាត់រៀបរាប់អំពីសេចក្ដីទាំងនេះហើយ។ ក្នុងសំបុត្រទាំងនោះមានចំណុចខ្លះពិបាកយល់ ដែលពួកគ្មានចំណេះដឹង និងពួកមិនមាំមួនបំប្លែងន័យ ដូចដែលពួកគេធ្វើដល់បទគម្ពីរឯទៀតៗដែរ ដែលការនោះនាំមកនូវសេចក្ដីវិនាសដល់ខ្លួនពួកគេ។