សាស្តា 9:15 - ព្រះគម្ពីរខ្មែរសាកល នៅទីក្រុងនោះ មានបុរសក្រីក្រម្នាក់ដែលមានប្រាជ្ញា គាត់ក៏រំដោះទីក្រុងនោះដោយប្រាជ្ញារបស់គាត់; យ៉ាងណាមិញ គ្មានអ្នកណានឹកចាំអំពីបុរសក្រីក្រនោះឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯនៅក្រុងនោះ មានមនុស្សក្រម្នាក់ដែលមានប្រាជ្ញា អ្នកនោះក៏ជួយទីក្រុងឲ្យរួច ដោយប្រាជ្ញារបស់ខ្លួន តែគ្មានអ្នកណានឹកគុណពីមនុស្សក្រនោះសោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅក្រុងនោះ មានបុរសម្នាក់ជាជនក្រីក្រ តែមានប្រាជ្ញា គាត់បានសង្គ្រោះទីក្រុងឲ្យរួចពីកណ្ដាប់ដៃខ្មាំង ដោយសារប្រាជ្ញារបស់ខ្លួន។ ប៉ុន្តែ គ្មាននរណាម្នាក់នឹកនាដល់បុរសក្រីក្រនោះទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯនៅក្រុងនោះ មានមនុស្សក្រម្នាក់ដែលមានប្រាជ្ញា អ្នកនោះក៏ជួយទីក្រុងឲ្យរួច ដោយប្រាជ្ញារបស់ខ្លួន តែគ្មានអ្នកណានឹកគុណពីមនុស្សក្រនោះសោះ អាល់គីតាប នៅក្រុងនោះ មានបុរសម្នាក់ជាជនក្រីក្រ តែមានប្រាជ្ញា គាត់បានសង្គ្រោះទីក្រុងឲ្យរួចពីកណ្ដាប់ដៃខ្មាំង ដោយសារប្រាជ្ញារបស់ខ្លួន។ ប៉ុន្តែ គ្មាននរណាម្នាក់នឹកនាដល់បុរសក្រីក្រនោះទេ។ |
មនុស្សមានប្រាជ្ញាឡើងទៅទីក្រុងរបស់មនុស្សខ្លាំងពូកែ ហើយរំលំទីទុកចិត្តដ៏រឹងមាំរបស់ទីក្រុងនោះ។
ដ្បិតគ្មានការនឹកចាំជារៀងរហូតអំពីមនុស្សមានប្រាជ្ញា ក៏ដូចជាមនុស្សល្ងង់ដែរ; នៅថ្ងៃដែលនឹងមកដល់ អ្វីៗទាំងអស់នឹងត្រូវគេភ្លេច។ ហេតុអ្វីបានជាមនុស្សមានប្រាជ្ញាត្រូវស្លាប់ដូចមនុស្សល្ងង់ដូច្នេះ?
យុវជនដែលក្រីក្រ តែមានប្រាជ្ញា ប្រសើរជាងស្ដេចចាស់ ហើយល្ងង់ ដែលមិនចេះទទួលការដាស់តឿនទៀត។
ប្រាជ្ញាធ្វើឲ្យមនុស្សមានប្រាជ្ញា មានកម្លាំងជាងមេគ្រប់គ្រងដប់នាក់ដែលនៅក្នុងទីក្រុងមួយទៅទៀត។
បន្ទាប់មក ខ្ញុំបានឃើញមនុស្សអាក្រក់ត្រូវបានបញ្ចុះ។ ពីមុនពួកគេបានចេញចូលទីវិសុទ្ធ ប៉ុន្តែពួកគេត្រូវបានភ្លេចនៅក្នុងទីក្រុងដែលពួកគេបានធ្វើដូច្នោះ។ នេះក៏ជាការឥតន័យដែរ។