កុំឲ្យចិត្តរបស់អ្នកច្រណែនមនុស្សបាបឡើយ ផ្ទុយទៅវិញ ចូរស្ថិតនៅក្នុងការកោតខ្លាចព្រះយេហូវ៉ាវាល់ព្រឹកវាល់ល្ងាច។
សាស្តា 5:7 - ព្រះគម្ពីរខ្មែរសាកល ដ្បិតការយល់សប្តិច្រើន នាំមកនូវសេចក្ដីឥតន័យ និងពាក្យសម្ដីជាច្រើន; គឺព្រះទេតើ ដែលអ្នកត្រូវកោតខ្លាច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតកាលណាមានយល់សប្តិច្រើន ហើយពាក្យសម្ដីចេះតែមានច្រើន នោះជាការឥតប្រយោជន៍ តែត្រូវឲ្យកោតខ្លាចព្រះវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ការយល់សប្ដិច្រើនសុទ្ធតែឥតបានការយ៉ាងណា ពោលពាក្យសម្ដីច្រើនក៏ឥតបានការយ៉ាងនោះដែរ។ ហេតុនេះ ចូរគោរពកោតខ្លាចព្រះជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតក្នុងការយល់សប្តិច្រើន ហើយក្នុងពាក្យពោលជាច្រើន នោះតែងមានសេចក្ដីឥតប្រយោជន៍ គួរឲ្យកោតខ្លាចដល់ព្រះវិញ។ អាល់គីតាប ការយល់សប្ដិច្រើនសុទ្ធតែឥតបានការយ៉ាងណា ពោលពាក្យសំដីច្រើនក៏ឥតបានការយ៉ាងនោះដែរ។ ហេតុនេះ ចូរគោរពកោតខ្លាចអុលឡោះ។ |
កុំឲ្យចិត្តរបស់អ្នកច្រណែនមនុស្សបាបឡើយ ផ្ទុយទៅវិញ ចូរស្ថិតនៅក្នុងការកោតខ្លាចព្រះយេហូវ៉ាវាល់ព្រឹកវាល់ល្ងាច។
អ្វីៗទាំងអស់ត្រូវបានឮហើយ នេះជាសរុបសេចក្ដី: ចូរកោតខ្លាចព្រះ ហើយកាន់តាមសេចក្ដីបង្គាប់របស់ព្រះអង្គ ដ្បិតការនេះគឺសម្រាប់មនុស្សទាំងអស់។
ខ្ញុំបានយល់ឃើញថា អ្វីៗទាំងអស់ដែលព្រះទ្រង់ធ្វើ វានឹងមាននៅជារៀងរហូត; គ្មានអ្វីអាចបន្ថែមទៅវាបានឡើយ ហើយក៏គ្មានអ្វីអាចដកចេញពីវាបានដែរ។ ព្រះបានធ្វើដូច្នេះ ដើម្បីឲ្យគេកោតខ្លាចនៅចំពោះព្រះអង្គ។
មួយវិញទៀត ខ្ញុំបានឃើញនៅក្រោមថ្ងៃថា នៅកន្លែងកាត់ក្ដីមានសេចក្ដីអាក្រក់នៅទីនោះ ហើយនៅកន្លែងនៃសេចក្ដីយុត្តិធម៌ក៏មានសេចក្ដីអាក្រក់នៅទីនោះដែរ។
ជាការពិត ការយល់សប្តិមកពីមានកិច្ចការច្រើន ហើយសំឡេងរបស់មនុស្សល្ងង់មកពីមានពាក្យសម្ដីច្រើន។
ជាការល្អដែលអ្នកចាប់មួយនេះ ហើយក៏មិនឲ្យមួយនោះរបូតពីដៃអ្នកដែរ; ដ្បិតអ្នកដែលកោតខ្លាចព្រះ នឹងចេញរួចពីការទាំងអស់នេះ។
ថ្វីត្បិតតែមនុស្សបាបធ្វើអាក្រក់មួយរយដង ហើយនៅតែមានអាយុវែងក៏ដោយ ប៉ុន្តែខ្ញុំដឹងថា នឹងទៅជាល្អដល់អ្នកកោតខ្លាចព្រះ ពីព្រោះពួកគេកោតខ្លាចនៅចំពោះព្រះអង្គ។
ប៉ុន្តែវានឹងមិនទៅជាល្អដល់មនុស្សអាក្រក់ឡើយ ហើយគេនឹងមិនអាចធ្វើឲ្យអាយុវែងដូចស្រមោលបានដែរ ពីព្រោះគេមិនកោតខ្លាចនៅចំពោះព្រះ។
ខ្ញុំបានឃើញការទាំងអស់នេះ ហើយដាក់ចិត្តចំពោះកិច្ចការទាំងអស់ដែលត្រូវបានធ្វើនៅក្រោមថ្ងៃ គឺថាជួនកាលមានមនុស្សត្រួតត្រាលើមនុស្សដទៃ ជាអន្តរាយដល់ខ្លួនវិញ។
ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃនៃការជំនុំជម្រះ មនុស្សនឹងរៀបរាប់អំពីពាក្យឥតប្រយោជន៍ទាំងអស់ដែលគេបាននិយាយ