អ្នកដែលបង្ហូរឈាមមនុស្ស ឈាមរបស់អ្នកនោះនឹងត្រូវបានបង្ហូរដោយមនុស្សវិញ ដ្បិតព្រះបានបង្កើតមនុស្សតាមរូបរាងរបស់ព្រះអង្គ។
សាស្តា 3:3 - ព្រះគម្ពីរខ្មែរសាកល ពេលសម្រាប់កាប់សម្លាប់ និងពេលសម្រាប់ព្យាបាល; ពេលសម្រាប់រំលំ និងពេលសម្រាប់សាងសង់; ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានពេលសម្រាប់សម្លាប់ ពេលសម្រាប់មើលឲ្យជា មានពេលសម្រាប់រំលំរំលាយ និងពេលសង់ឡើង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានពេលសម្លាប់ មានពេលព្យាបាលរបួស មានពេលផ្ដួលរំលំ មានពេលសង់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានពេលសំរាប់សំឡាប់ ហើយពេលសំរាប់មើលឲ្យជា មានពេលសំរាប់រំលំរំលាយ ហើយពេលសង់ឡើង អាល់គីតាប មានពេលសម្លាប់ មានពេលព្យាបាលរបួស មានពេលផ្ដួលរំលំ មានពេលសង់។ |
អ្នកដែលបង្ហូរឈាមមនុស្ស ឈាមរបស់អ្នកនោះនឹងត្រូវបានបង្ហូរដោយមនុស្សវិញ ដ្បិតព្រះបានបង្កើតមនុស្សតាមរូបរាងរបស់ព្រះអង្គ។
យើងជាអ្នកដែលបញ្ជាក់ពាក្យរបស់អ្នកបម្រើយើង ហើយបំពេញឲ្យសម្រេចតាមផែនការរបស់អ្នកនាំសារយើង; យើងជាអ្នកដែលនិយាយអំពីយេរូសាឡិមថា: ‘នាងនឹងមានគេរស់នៅ’ ហើយនិយាយអំពីទីក្រុងនានានៃយូដាថា: ‘នាងនឹងត្រូវបានសង់ឡើងវិញ ហើយយើងនឹងស្ដារទីបាក់បែករបស់នាងឡើងវិញ’។
ចូរធ្វើឲ្យចិត្តរបស់ប្រជាជននេះស្ពឹក ចូរធ្វើឲ្យត្រចៀកពួកគេធ្ងន់ ចូរធ្វើឲ្យភ្នែកពួកគេខ្វាក់ ក្រែងលោពួកគេបានឃើញនឹងភ្នែក ឮនឹងត្រចៀក យល់ដោយចិត្ត បែរមកវិញ ហើយត្រូវបានប្រោសឲ្យជា”។
ទូតសួគ៌របស់ព្រះយេហូវ៉ាក៏ពោលថា៖ “ព្រះយេហូវ៉ានៃពលបរិវារអើយ តើព្រះអង្គមិនអាណិតមេត្តាដល់យេរូសាឡិម និងទីក្រុងទាំងឡាយនៃយូដា ដែលព្រះអង្គបានព្រះពិរោធអស់រយៈពេលចិតសិបឆ្នាំមកហើយនោះ ដល់ពេលណាទៀត?”។