សាស្តា 12:9 - ព្រះគម្ពីរខ្មែរសាកល សាស្ដាមិនត្រឹមតែជាមនុស្សមានប្រាជ្ញាប៉ុណ្ណោះទេ លោកក៏បានបង្រៀនចំណេះដឹងដល់ប្រជាជន ហើយបានរិះគិត និងស្រាវជ្រាវ រួចបានរៀបរៀងសុភាសិតជាច្រើន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយមួយទៀត ដោយព្រោះគ្រូប្រដៅមានប្រាជ្ញាបានជាលោកបង្រៀនប្រជាជន ឲ្យមានតម្រិះទៅទៀត អើ លោកបានរំពឹងគិត ព្រមទាំងស្វែងរក ហើយតែងពាក្យសុភាសិតជាច្រើន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សាស្ដាមិនត្រឹមតែជាអ្នកប្រាជ្ញប៉ុណ្ណោះទេ គឺលោកក៏បានបង្រៀនប្រជាជនឲ្យចេះដឹងដែរ លោកបានពិចារណា និងថ្លឹងមើលសេចក្ដីផ្សេងៗ រួចចងក្រងជាសុភាសិតយ៉ាងច្រើន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយ១ទៀត ដោយព្រោះគ្រូប្រដៅមានប្រាជ្ញាបានជាលោកបង្រៀនប្រជាជន ឲ្យមានដំរិះទៅទៀត អើលោកបានរំពឹងគិត ព្រមទាំងស្វែងរក ហើយតែងពាក្យសុភាសិតជាច្រើនតាមរបៀបគ្រូប្រដៅ អាល់គីតាប តួនមិនត្រឹមតែជាអ្នកប្រាជ្ញប៉ុណ្ណោះទេ គឺគាត់ក៏បានបង្រៀនប្រជាជនឲ្យចេះដឹងដែរ គាត់បានពិចារណា និងថ្លឹងមើលសេចក្ដីផ្សេងៗ រួចចងក្រងជាសុភាសិតយ៉ាងច្រើន។ |
សុភាសិតរបស់សាឡូម៉ូន: កូនដែលមានប្រាជ្ញាធ្វើឲ្យឪពុកមានអំណរ រីឯកូនល្ងង់ជាការព្រួយចិត្តដល់ម្ដាយរបស់ខ្លួន។
សេចក្ដីទាំងនេះជាសុភាសិតរបស់សាឡូម៉ូនដែរ ជាសេចក្ដីដែលមនុស្សរបស់ហេសេគាស្ដេចនៃយូដាបានចម្លង:
ពួកមនុស្សមានប្រាជ្ញានឹងភ្លឺត្រចះត្រចង់ដូចជារស្មីនៃផ្ទៃមេឃ ហើយពួកអ្នកដែលធ្វើឲ្យមនុស្សជាច្រើនត្រូវបានរាប់ជាសុចរិត នឹងបានដូចជាផ្កាយ គឺជារៀងរហូតអស់កល្បជានិច្ច។