Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 12:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ហើយ​មួយ​ទៀត ដោយ​ព្រោះ​គ្រូ​ប្រដៅ​មាន​ប្រាជ្ញា​បាន​ជា​លោក​បង្រៀន​ប្រជាជន ឲ្យ​មាន​តម្រិះ​ទៅ​ទៀត អើ លោក​បាន​រំពឹង​គិត ព្រម​ទាំង​ស្វែង​រក ហើយ​តែង​ពាក្យ​សុភា‌សិត​ជា​ច្រើន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 សាស្ដា​មិនត្រឹមតែ​ជា​មនុស្ស​មានប្រាជ្ញា​ប៉ុណ្ណោះទេ លោក​ក៏​បាន​បង្រៀន​ចំណេះដឹង​ដល់​ប្រជាជន ហើយ​បាន​រិះគិត និង​ស្រាវជ្រាវ រួច​បាន​រៀបរៀង​សុភាសិត​ជាច្រើន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 សាស្ដា​មិន​ត្រឹម​តែ​ជា​អ្នក​ប្រាជ្ញ​ប៉ុណ្ណោះ​ទេ គឺ​លោក​ក៏​បាន​បង្រៀន​ប្រជា‌ជន​ឲ្យ​ចេះ​ដឹង​ដែរ លោក​បាន​ពិចារណា និង​ថ្លឹង​មើល​សេចក្ដី​ផ្សេងៗ រួច​ចង​ក្រង​ជា​សុភាសិត​យ៉ាង​ច្រើន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ហើយ​១​ទៀត ដោយ​ព្រោះ​គ្រូ​ប្រដៅ​មាន​ប្រាជ្ញា​បាន​ជា​លោក​បង្រៀន​ប្រជា‌ជន ឲ្យ​មាន​ដំរិះ​ទៅ​ទៀត អើ​លោក​បាន​រំពឹង​គិត ព្រម​ទាំង​ស្វែង​រក ហើយ​តែង​ពាក្យ​សុភាសិត​ជា​ច្រើន​តាម​របៀប​គ្រូ​ប្រដៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 តួន​មិន​ត្រឹម​តែ​ជា​អ្នក​ប្រាជ្ញ​ប៉ុណ្ណោះ​ទេ គឺ​គាត់​ក៏​បាន​បង្រៀន​ប្រជា‌ជន​ឲ្យ​ចេះ​ដឹង​ដែរ គាត់​បាន​ពិចារណា និង​ថ្លឹង​មើល​សេចក្ដី​ផ្សេងៗ រួច​ចង​ក្រង​ជា​សុភាសិត​យ៉ាង​ច្រើន។

សូមមើលជំពូក ចម្លង




សាស្តា 12:9
8 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​ពរ​ហើយ មនុស្ស​របស់​ព្រះ‌ករុណា! មាន​ពរហើយ​ពួក​អ្នក​បម្រើ ដែល​ឈរ​នៅ​ចំពោះ​ព្រះ‌ករុណា​ជា‌និច្ច ទាំង​ស្តាប់​រាជ‌ឱង្ការ​ប្រកប​ដោយ​ប្រាជ្ញា​របស់​ព្រះ‌ករុណា!


ទ្រង់​បាន​និពន្ធ​ពាក្យ​សុភា‌សិត​បី​ពាន់​ខ ហើយ​ក៏​លើក​ទំនុក​ចម្រៀង​មួយ​ពាន់​ប្រាំ​បទ។


ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ប្រាជ្ញា​ឲ្យ​ព្រះបាទ​សាឡូម៉ូន ដូច​ជា​ទ្រង់​បាន​សន្យា ហើយ​ស្ដេច​ហ៊ីរ៉ាម និង​ព្រះបាទ​សាឡូម៉ូន​ក៏​មាន​មេត្រី​នឹង​គ្នា ព្រម​ទាំង​ចុះ​សញ្ញា​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។


នេះ​ជា​សុភា‌សិត​របស់​ព្រះបាទ​សាឡូម៉ូន ជា​បុត្រា​របស់​ព្រះបាទ​ដាវីឌ ស្តេច​សាសន៍​អ៊ីស្រា‌អែល


នេះ​ជា​សុភា‌សិត​របស់​ព្រះបាទ​សា‌ឡូ‌ម៉ូន។ កូន​ដែល​មាន​ប្រាជ្ញា រមែង​ធ្វើ​ឲ្យ​ឪពុក​មាន​ចិត្ត​រីក‌រាយ តែ​កូន​ដែល​ល្ងី‌ល្ងើ នោះ​នាំ​ឲ្យ​ម្តាយ​ធ្ងន់​ទ្រូង​វិញ។


នេះ​ក៏​ជា​សុភា‌សិត​របស់​ស្តេច​សាឡូម៉ូន​ដែរ ជា​សេចក្ដី​ដែល​ពួក​ស្មៀន​របស់​ព្រះបាទ​ហេ‌សេ‌គា ស្តេច​សាសន៍​យូដា បាន​ចម្លង​ទុក។


អស់​អ្នក​ដែល​មាន​ប្រាជ្ញា​នឹង​ភ្លឺ​ដូច​ពន្លឺ​នៅ​លើ​មេឃ ហើយ​អស់​អ្នក​ដែល​ទាញ​នាំ​មនុស្ស​ជា​ច្រើន ឲ្យ​វិល​មក​ឯ​សេចក្ដី​សុចរិត នឹង​ភ្លឺ​ដូច​ផ្កាយ​អស់​កល្ប​ជា​អង្វែង​តរៀង​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម