កាលអ៊ីសាកចាស់ទៅ ហើយភ្នែករបស់គាត់ងងឹតមើលមិនឃើញ គាត់ក៏ហៅអេសាវកូនប្រុសច្បងរបស់គាត់មក និយាយថា៖ “កូនអើយ!” អេសាវតបថា៖ “មើល៍! ខ្ញុំនៅទីនេះ!”។
សាស្តា 12:3 - ព្រះគម្ពីរខ្មែរសាកល នៅគ្រានោះ ពួកអ្នកយាមផ្ទះក៏ញាប់ញ័រ ពួកប្រុសអង់អាចក៏ឱនចុះ ពួកស្រីកិនស្រូវក៏ឈប់ពីព្រោះមានគ្នាតិច ពួកស្រីដែលមើលតាមបង្អួចក៏ទៅជាស្រវាំង; ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃដែលពួកអ្នកចាំផ្ទះ ត្រូវញាប់ញ័រ ពួកមនុស្សខ្លាំងពូកែ ត្រូវចុះខ្សោយ ពួកស្រីដែលកិនម្សៅត្រូវឈប់ ដោយព្រោះមានគ្នាតិច ពួកអ្នកដែលមើលតាមបង្អួចត្រូវងងឹតទៅ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃនោះ អ្នកយាមផ្ទះនឹងរញីរញ័រ មនុស្សដ៏ខ្លាំងពូកែបែរជាកោងខ្នង ស្ត្រីៗដែលកិនម្សៅនឹងឈប់កិនមកពីខ្វះគ្នាជួយ ហើយអស់អ្នកដែលធ្លាប់តែសម្លឹងតាមបង្អួច ប្រែជាងងឹតភ្នែក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅថ្ងៃដែលពួកអ្នកចាំផ្ទះត្រូវញាប់ញ័រ ពួកមនុស្សខ្លាំងពូកែត្រូវឱនខ្លួនចុះ ពួកស្រីដែលកិនស្រូវត្រូវឈប់ ដោយព្រោះមានគ្នាតិចពេក ពួកអ្នកដែលមើលតាមបង្អួចត្រូវងងឹតទៅ អាល់គីតាប នៅថ្ងៃនោះ អ្នកយាមផ្ទះនឹងរញីរញ័រ មនុស្សដ៏ខ្លាំងពូកែបែរជាកោងខ្នង ស្ត្រីៗដែលកិន ម្សៅនឹងឈប់កិនមកពីខ្វះគ្នាជួយ ហើយអស់អ្នកដែលធ្លាប់តែសម្លឹងតាមបង្អួច ប្រែជាងងឹតភ្នែក។ |
កាលអ៊ីសាកចាស់ទៅ ហើយភ្នែករបស់គាត់ងងឹតមើលមិនឃើញ គាត់ក៏ហៅអេសាវកូនប្រុសច្បងរបស់គាត់មក និយាយថា៖ “កូនអើយ!” អេសាវតបថា៖ “មើល៍! ខ្ញុំនៅទីនេះ!”។
ភ្នែករបស់អ៊ីស្រាអែលស្រវាំងដោយសារតែអាយុច្រើន គាត់មើលមិនឃើញទេ។ ដូច្នេះ យ៉ូសែបនាំកូនទាំងនោះមកជិតគាត់ ហើយគាត់ក៏ថើបពួកគេ រួចឱបពួកគេ។
ព្រះអង្គបានធ្វើឲ្យកម្លាំងរបស់ទូលបង្គំចុះខ្សោយនៅកណ្ដាលផ្លូវ ព្រះអង្គបានបន្ថយថ្ងៃអាយុរបស់ទូលបង្គំ។
ខ្ញុំបានទៅណេះទៅណោះដើម្បីពួកគេ ហាក់ដូចជាពួកគេជាមិត្តសម្លាញ់ ឬបងប្អូនរបស់ខ្ញុំ; ខ្ញុំបានឱនចុះដោយយំសោក ដូចជាកាន់ទុក្ខចំពោះម្ដាយ។
ទូលបង្គំត្រូវបានធ្វើឲ្យចំកោងខ្លួន ទូលបង្គំពិបាកចិត្តក្រៃលែង ទូលបង្គំដើរទាំងកាន់ទុក្ខវាល់ព្រឹកវាល់ល្ងាច។
ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលដូច្នេះថា: ‘បុរសចំណាស់ និងស្ត្រីចំណាស់នឹងអង្គុយតាមកន្លែងសាធារណៈក្នុងយេរូសាឡិមម្ដងទៀត គ្រប់គ្នាមានឈើច្រត់នៅដៃរបស់ខ្លួន ដោយព្រោះមានអាយុច្រើន។