មនុស្សខ្ជិលច្រអូសមិនភ្ជួររាស់តាមរដូវ លុះដល់រដូវច្រូតកាត់ គាត់រកអ្វីច្រូតមិនបានឡើយ។
សាស្តា 11:4 - ព្រះគម្ពីរខ្មែរសាកល អ្នកដែលចេះតែសង្កេតមើលខ្យល់ នឹងមិនសាបព្រោះឡើយ ហើយអ្នកដែលចេះតែសម្លឹងមើលពពក ក៏នឹងមិនច្រូតកាត់ដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាដែលសង្កេតមើលតែខ្យល់ នឹងមិនសាបព្រោះទេ ហើយអ្នកណា សង្កេតមើលពពក ក៏មិនច្រូតកាត់ឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកដែលសម្លឹងមើលខ្យល់ មិនសាបព្រោះទេ ហើយអ្នកដែលតាមមើលពពក ក៏មិនច្រូតកាត់ដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកណាដែលសង្កេតមើលតែខ្យល់ នោះនឹងមិនសាបព្រោះទេ ហើយអ្នកណាសង្កេតមើលពពក នោះក៏មិនច្រូតកាត់ឡើយ អាល់គីតាប អ្នកដែលសម្លឹងមើលខ្យល់ មិនសាបព្រោះទេ ហើយអ្នកដែលតាមមើលពពក ក៏មិនច្រូតកាត់ដែរ។ |
មនុស្សខ្ជិលច្រអូសមិនភ្ជួររាស់តាមរដូវ លុះដល់រដូវច្រូតកាត់ គាត់រកអ្វីច្រូតមិនបានឡើយ។
មនុស្សខ្ជិលច្រអូសពោលថា៖ “មានតោនៅខាងក្រៅ ខ្ញុំមុខជាត្រូវវាសម្លាប់នៅកណ្ដាលផ្លូវមិនខាន!”។
កុំបង្ខាំងទុកការល្អពីអ្នកដែលសមនឹងទទួល នៅពេលដៃរបស់អ្នកមានសមត្ថភាពធ្វើបាននោះឡើយ;
ប្រសិនបើពពកពេញដោយទឹកភ្លៀង វានឹងចាក់ទឹកភ្លៀងមកលើផែនដី; ប្រសិនបើដើមឈើរលំទៅទិសខាងត្បូង ឬទៅទិសខាងជើង ដើមឈើនោះនឹងដេកនៅកន្លែងដែលវារលំ។
ដូចដែលអ្នកមិនស្គាល់ផ្លូវដែលខ្យល់ដង្ហើមមកដល់ឆ្អឹងនៅក្នុងផ្ទៃរបស់ស្ត្រីមានផ្ទៃពោះយ៉ាងណា អ្នកក៏មិនអាចស្គាល់កិច្ចការរបស់ព្រះដែលបង្កើតរបស់សព្វសារពើយ៉ាងនោះដែរ។