អ្នកមិនបាននាំចៀមនៃតង្វាយដុតរបស់អ្នកមកថ្វាយយើងទេ ក៏មិនបានលើកតម្កើងសិរីរុងរឿងដល់យើងដោយយញ្ញបូជារបស់អ្នកដែរ! យើងមិនបានដាក់បន្ទុកលើអ្នកដោយតង្វាយធញ្ញជាតិទេ ក៏មិនបានធ្វើឲ្យអ្នកនឿយហត់ដោយកំញានដែរ។
សាការី 7:6 - ព្រះគម្ពីរខ្មែរសាកល កាលអ្នករាល់គ្នាហូប ឬកាលអ្នករាល់គ្នាផឹក តើអ្នករាល់គ្នាមិនមែនហូប និងផឹកសម្រាប់ខ្លួនអ្នករាល់គ្នាទេឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយកាលណាឯងរាល់គ្នាបរិភោគអាហារ ឬផឹក តើមិនមែនបរិភោគ និងផឹកជាប្រយោជន៍ដល់ខ្លួនទេឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលអ្នករាល់គ្នាបរិភោគអាហារ ពេលអ្នករាល់គ្នាសេពសុរានោះ គឺដើម្បីផ្គាប់ចិត្តរបស់ខ្លួនឯងតែប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយកាលណាឯងរាល់គ្នាស៊ី ឬកាលណាផឹក នោះតើមិនមែនស៊ី នឹងផឹក ជាប្រយោជន៍ដល់ខ្លួនទេឬ អាល់គីតាប ពេលអ្នករាល់គ្នាបរិភោគអាហារ ពេលអ្នករាល់គ្នាសេពសុរានោះ គឺដើម្បីផ្គាប់ចិត្តរបស់ខ្លួនឯងតែប៉ុណ្ណោះ។ |
អ្នកមិនបាននាំចៀមនៃតង្វាយដុតរបស់អ្នកមកថ្វាយយើងទេ ក៏មិនបានលើកតម្កើងសិរីរុងរឿងដល់យើងដោយយញ្ញបូជារបស់អ្នកដែរ! យើងមិនបានដាក់បន្ទុកលើអ្នកដោយតង្វាយធញ្ញជាតិទេ ក៏មិនបានធ្វើឲ្យអ្នកនឿយហត់ដោយកំញានដែរ។
ពួកគេពោលថា: ‘យើងខ្ញុំបានតមអាហារហើយ ម្ដេចក៏ព្រះអង្គមិនទតឃើញ? យើងខ្ញុំបានធ្វើទុក្ខដល់ចិត្តរបស់ខ្លួនហើយ ម្ដេចក៏ព្រះអង្គមិនចាប់អារម្មណ៍ដូច្នេះ?’។ មើល៍! នៅថ្ងៃនៃការតមអាហាររបស់អ្នករាល់គ្នា អ្នករាល់គ្នារកបានការសប្បាយ ហើយសង្កត់សង្កិនកម្មករទាំងអស់របស់អ្នករាល់គ្នា;
“ចូរប្រាប់ប្រជាជនទាំងអស់នៃទឹកដីនេះ និងពួកបូជាចារ្យថា: ‘កាលអ្នករាល់គ្នាបានតមអាហារ ហើយកាន់ទុក្ខនៅខែទីប្រាំ និងខែទីប្រាំពីរ អស់រយៈពេលចិតសិបឆ្នាំនេះ តើអ្នករាល់គ្នាពិតជាតមអាហារសម្រាប់យើងឬ?
តើនេះមិនមែនជាព្រះបន្ទូលដែលព្រះយេហូវ៉ាបានប្រកាស តាមរយៈពួកព្យាការីពីមុនទេឬ? ពេលនោះ យេរូសាឡិមមានគេរស់នៅ ហើយគេរស់នៅយ៉ាងសុខស្រួល ព្រមទាំងមានទីក្រុងនៅជុំវិញ ហើយមានគេរស់នៅណេកិប និងវាលទំនាបដែរ’”។
ដោយហេតុនេះ ទោះបីជាអ្នករាល់គ្នាហូប ឬផឹក ឬធ្វើអ្វីក៏ដោយ ចូរធ្វើអ្វីៗទាំងអស់ដើម្បីសិរីរុងរឿងរបស់ព្រះ។
អ្វីក៏ដោយដែលអ្នករាល់គ្នាធ្វើ មិនថាជាពាក្យសម្ដីក្ដី ជាការប្រព្រឹត្តក្ដី ចូរធ្វើទាំងអស់ក្នុងព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវ ទាំងអរព្រះគុណដល់ព្រះដែលជាព្រះបិតាតាមរយៈព្រះអង្គ។