ចូរក្រោកឡើងដើរក្នុងទឹកដីនេះ តាមបណ្ដោយ និងទទឹងរបស់វាចុះ ដ្បិតយើងនឹងប្រគល់ទឹកដីនេះដល់អ្នក”។
សាការី 6:7 - ព្រះគម្ពីរខ្មែរសាកល ពួកសេះដែលមានកម្លាំងខ្លាំងទាំងនោះ បានចេញមក ហើយអន្ទះសានឹងចេញទៅ ដើម្បីដើរល្បាតផែនដី។ ទូតសួគ៌ក៏និយាយថា៖ “ទៅចុះ ចូរដើរល្បាតផែនដីចុះ” ដូច្នេះពួកវាក៏ដើរល្បាតផែនដី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចសេះដែលមានកម្លាំងខ្លាំងក៏ចេញទៅតាម ហើយរកផ្លូវឲ្យបានដើរចុះឡើងនៅលើផែនដី»។ ទេវតាបង្គាប់វាថា៖ «ទៅចុះ ហើយដើរចុះឡើងនៅផែនដី» ដូច្នេះ វាក៏ដើរចុះឡើងនៅផែនដីទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សេះសម្បុរត្នោតចេញមក ហើយសុំធ្វើដំណើរឆ្លងកាត់ផែនដី។ ព្រះអម្ចាស់ប្រាប់ថា: ចូរធ្វើដំណើរឆ្លងកាត់ផែនដីចុះ! រទេះសេះនោះក៏ធ្វើដំណើរឆ្លងកាត់ផែនដី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចសេះដែលមានកំឡាំងខ្លាំងក៏ចេញទៅ ហើយរកផ្លូវឲ្យបានដើរចុះឡើងនៅលើផែនដី លំដាប់នោះ ទេវតាបង្គាប់វាថា ចូរទៅចុះ ហើយដើរចុះឡើងនៅផែនដីដូច្នេះ វាក៏ដើរចុះឡើងនៅផែនដីទៅ អាល់គីតាប សេះសម្បុរត្នោតចេញមក ហើយសុំធ្វើដំណើរឆ្លងកាត់ផែនដី។ អុលឡោះតាអាឡាប្រាប់ថា: ចូរធ្វើដំណើរឆ្លងកាត់ផែនដីចុះ! រទេះសេះនោះក៏ធ្វើដំណើរឆ្លងកាត់ផែនដី។ |
ចូរក្រោកឡើងដើរក្នុងទឹកដីនេះ តាមបណ្ដោយ និងទទឹងរបស់វាចុះ ដ្បិតយើងនឹងប្រគល់ទឹកដីនេះដល់អ្នក”។
“ពេលនោះ ខ្ញុំចង់ដឹងការពិតអំពីសត្វទីបួនដែលខុសពីសត្វឯទៀតទាំងអស់ គឺវាគួរឲ្យខ្លាចក្រៃលែង ធ្មេញរបស់វាជាដែក ហើយក្រចករបស់វាជាលង្ហិន ក៏ត្របាក់ស៊ី បំបាក់បំបែក ព្រមទាំងជាន់ឈ្លីសំណល់ដោយជើងរបស់វា
រីឯស្នែងទាំងដប់នោះ គឺស្ដេចដប់អង្គដែលនឹងក្រោកឡើងពីអាណាចក្រនោះ។ ក្រោយពីស្ដេចទាំងនោះ នឹងមានស្ដេចមួយអង្គទៀតក្រោកឡើង ទ្រង់ខុសពីស្ដេចមុនៗ ក៏នឹងបង្ក្រាបស្ដេចបីអង្គនោះ។
នោះបុរសដែលឈរនៅកណ្ដាលចំណោមដើមមឺថលក៏ឆ្លើយឡើងថា៖ “ទាំងនេះជាពួកដែលព្រះយេហូវ៉ាបានចាត់ឲ្យដើរល្បាតផែនដី”។