“នៅរដូវហ្វូងសត្វដោយញីដោយឈ្មោល បងក៏ងើបភ្នែកឡើង ហើយឃើញនៅក្នុងយល់សប្តិ នោះមើល៍! ពពែឈ្មោលកំពុងពាក់គ្នាជាមួយសត្វញីសម្បុរឆ្នូត សម្បុរពព្លាក់ និងសម្បុរអុជៗ!
សាការី 6:3 - ព្រះគម្ពីរខ្មែរសាកល រទេះចម្បាំងទីបីទឹមដោយសេះសម្បុរស ហើយរទេះចម្បាំងទីបួនទឹមដោយសេះសម្បុរអុជៗ។ ទាំងបួននោះមានកម្លាំងខ្លាំង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រទេះទីបីទឹមសេះសម្បុរស និងរទេះទីបួនទឹមសេះសម្បុរពញ្លក់ ដែលមានកម្លាំងខ្លាំង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រទេះទីបីទឹមដោយសេះសម្បុរស ហើយរទេះទីបួនទឹមដោយសេះសម្បុរពព្លាក់ ពណ៌ត្នោត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រថទី៣ទឹមដោយសេះសម្បុរស ហើយរថទី៤ទឹមដោយសេះសម្បុរពញ្លក់ ដែលមានកំឡាំងខ្លាំង អាល់គីតាប រទេះទីបីទឹមដោយសេះសម្បុរស ហើយរទេះទីបួនទឹមដោយសេះសម្បុរពព្លាក់ ពណ៌ត្នោត។ |
“នៅរដូវហ្វូងសត្វដោយញីដោយឈ្មោល បងក៏ងើបភ្នែកឡើង ហើយឃើញនៅក្នុងយល់សប្តិ នោះមើល៍! ពពែឈ្មោលកំពុងពាក់គ្នាជាមួយសត្វញីសម្បុរឆ្នូត សម្បុរពព្លាក់ និងសម្បុរអុជៗ!
ជើងរបស់វាធ្វើពីដែក ហើយប្រអប់ជើងរបស់វា ផ្នែកខ្លះធ្វើពីដែក ផ្នែកខ្លះធ្វើពីដីឥដ្ឋ។
ខ្ញុំបានសង្កេតមើលនៅពេលយប់ នោះមើល៍! មានបុរសម្នាក់ជិះសេះសម្បុរក្រហម ឈរនៅកណ្ដាលចំណោមដើមមឺថលដែលនៅក្នុងជ្រលងភ្នំ ហើយខាងក្រោយអ្នកនោះមានសេះសម្បុរក្រហម សម្បុរត្នោត និងសម្បុរស។
បន្ទាប់មក ខ្ញុំឃើញផ្ទៃមេឃបើកចំហ នោះមើល៍! មានសេះសមួយ ហើយព្រះអង្គដែលគង់លើសេះនោះ មានព្រះនាមថា “ស្មោះត្រង់” និង “ពិតត្រង់”។ ព្រះអង្គជំនុំជម្រះ និងច្បាំងដោយសេចក្ដីសុចរិតយុត្តិធម៌។
បន្ទាប់មក ខ្ញុំឃើញបល្ល័ង្កសដ៏ធំមួយ ព្រមទាំងឃើញព្រះអង្គដែលគង់លើបល្ល័ង្កនោះ។ ផែនដី និងផ្ទៃមេឃក៏រត់គេចពីព្រះភក្ត្ររបស់ព្រះអង្គ ហើយលែងមានកន្លែងសម្រាប់ផែនដី និងផ្ទៃមេឃទៀតឡើយ។
ខ្ញុំបានសង្កេតមើល នោះមើល៍! មានសេះសមួយ។ អ្នកដែលជិះសេះនោះកាន់ធ្នូមួយ ហើយមានមកុដប្រទានដល់អ្នកនោះ រួចអ្នកនោះក៏ចេញទៅទាំងមានជ័យជម្នះ ហើយដើម្បីបានជ័យជម្នះ។
ខ្ញុំបានសង្កេតមើល នោះមើល៍! មានសេះមួយសម្បុរស្លេក។ អ្នកដែលជិះសេះនោះ ឈ្មោះ “សេចក្ដីស្លាប់” ហើយស្ថានមនុស្សស្លាប់ក៏ជាប់តាមអ្នកនោះ។ សិទ្ធិអំណាចលើមួយភាគបួននៃផែនដីត្រូវបានប្រគល់ឲ្យពួកគេ ដើម្បីសម្លាប់ដោយដាវ ទុរ្ភិក្ស អាសន្នរោគ និងសត្វព្រៃនៅលើផែនដី។