សាការី 6:10 - ព្រះគម្ពីរខ្មែរសាកល
“ចូរយកតង្វាយពីពួកជនជម្លៀស គឺពីហេលដាយ ថូប៊ីយ៉ា និងយេដាយ៉ា រួចក្នុងថ្ងៃដដែលនោះ ចូរទៅផ្ទះរបស់យ៉ូសៀសកូនរបស់សេផានា; ពួកគេបានមកពីបាប៊ីឡូន។
សូមមើលជំពូក
ចូរប្រមូលយកប្រាក់ និងមាស ពីពួកអ្នកដែលជាប់ជាឈ្លើយ គឺត្រូវយកពីហេលដាយ ពីថូប៊ីយ៉ា និងពីយេដាយ៉ា ដែលទើបមកពីក្រុងបាប៊ីឡូន ហើយនៅថ្ងៃដដែលនោះ ត្រូវចូលទៅក្នុងផ្ទះរបស់យ៉ូសៀស ជាកូនសេផានា។
សូមមើលជំពូក
«ថ្ងៃនេះ ចូរទៅផ្ទះរបស់យ៉ូសៀសជាកូនរបស់សេផានា ទទួលយកតង្វាយរបស់ប្រជាជនដែលជាប់ជាឈ្លើយ ពីដៃរបស់ហែលដាយ ថូប៊ីយ៉ា និងយេដាយ៉ា ដែលមកពីស្រុកបាប៊ីឡូន។
សូមមើលជំពូក
ចូររៃយកពីពួកអ្នកដែលបានជាប់ជាឈ្លើយ គឺត្រូវរៃយក ពីហេលដាយ ពីថូប៊ីយ៉ា ហើយពីយេដាយ៉ា រួចនៅថ្ងៃដដែលនោះ ឲ្យចូលទៅក្នុងផ្ទះរបស់យ៉ូសៀស ជាកូនសេផានា ជាកន្លែងដែលគេទើបនឹងមកពីក្រុងបាប៊ីឡូនចូលទៅអាស្រ័យនៅនោះ
សូមមើលជំពូក
«ថ្ងៃនេះ ចូរទៅផ្ទះរបស់យ៉ូសៀសជាកូនរបស់សេផានា ទទួលយកជំនូនរបស់ប្រជាជនដែលជាប់ជាឈ្លើយ ពីដៃរបស់ហែលដាយ ថូប៊ីយ៉ា និងយេដាយ៉ា ដែលមកពីស្រុកបាប៊ីឡូន។
សូមមើលជំពូក