ជាកន្លែងដែលបក្សាបក្សីធ្វើសម្បុកនៅទីនោះ រីឯសត្វក្រសារមានដើមស្រល់ជាលំនៅរបស់វា។
សាការី 5:9 - ព្រះគម្ពីរខ្មែរសាកល ពេលនោះ ខ្ញុំងើបភ្នែកឡើង ហើយសង្កេតមើល នោះមើល៍! មានស្ត្រីពីរនាក់ចេញមក ដែលមានខ្យល់នៅក្រោមស្លាបរបស់ពួកនាង។ ស្លាបរបស់ពួកនាងដូចជាស្លាបរបស់សត្វក្រសារ ហើយពួកនាងលើករង្វាល់នោះឡើងនៅរវាងផែនដី និងផ្ទៃមេឃ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំបានងើយមើលទៅ ឃើញមានស្ត្រីពីរនាក់ចេញមក មានស្លាបដូចជាកុក ហើយមានខ្យល់បក់ប៉ះស្លាប ពួកគេក៏លើកកញ្ជ្រែងនោះឡើងផុតពីផែនដី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំក្រឡេកមើលទៅ និមិត្តឃើញស្ត្រីពីរនាក់ចេញមកមានស្លាបដូចស្លាបកុក ហើយខ្យល់បក់មកប៉ះនឹងស្លាបរបស់នាង។ នាងទាំងពីរលើកហិបឡើង ផុតពីដី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះខ្ញុំបានងើបភ្នែកឡើងក្រឡេកទៅ ឃើញមានស្ត្រី២នាក់ចេញមក មានស្លាបដូចជាកុក ដែលជក់ដោយខ្យល់ គេក៏លើករង្វាល់នោះឡើង នៅកណ្តាលផែនដី នឹងផ្ទៃមេឃ អាល់គីតាប ខ្ញុំក្រឡេកមើលទៅ និមិត្តឃើញស្ត្រីពីរនាក់ចេញមកមានស្លាបដូចស្លាបកុក ហើយខ្យល់បក់មកប៉ះនឹងស្លាបរបស់នាង។ នាងទាំងពីរលើកហិបឡើង ផុតពីដី។ |
ជាកន្លែងដែលបក្សាបក្សីធ្វើសម្បុកនៅទីនោះ រីឯសត្វក្រសារមានដើមស្រល់ជាលំនៅរបស់វា។