ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សាការី 5:10 - ព្រះគម្ពីរខ្មែរសាកល

ខ្ញុំ​សួរ​ទូតសួគ៌​ដែល​និយាយ​នឹង​ខ្ញុំ​នោះ ថា​៖ “តើ​ពួកនាង​យក​រង្វាល់​នោះ​ទៅ​ឯណា​?”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខ្ញុំបាន​សួរ​ទេវតា​ដែល​ពោល​មក​ខ្ញុំ​ថា៖ «តើ​ស្ត្រី​ទាំង​ពីរ​នាក់​នោះ​យក​កញ្ជ្រែង​ទៅ​ណា?»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​សួរ​ទេវតា​ដែល​សន្ទនា​ជា​មួយ​ខ្ញុំ​នោះ​ថា៖ «តើ​នាង​ទាំង​ពីរ​យក​ហិប​ទៅ​ណា?»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ខ្ញុំ​សួរ​ដល់​ទេវតា​ដែល​ពោល​នឹង​ខ្ញុំ​ថា ស្ត្រី​ទាំង​២​នេះ​នាំ​យក​រង្វាល់​ទៅ​ឯ​ណា

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​សួរ​ម៉ាឡា‌អ៊ីកាត់​ដែល​សន្ទនា​ជា​មួយ​ខ្ញុំ​នោះ​ថា៖ «តើ​នាង​ទាំង​ពីរ​យក​ហិប​ទៅ​ណា?»។

សូមមើលជំពូក



សាការី 5:10
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​សួរថា​៖ “តើ​លោក​ទៅ​ឯណា​?”។ គាត់​ក៏​ឆ្លើយ​នឹង​ខ្ញុំ​ថា​៖ “ទៅ​វាស់​យេរូសាឡិម ដើម្បីឲ្យ​ដឹង​ថា​ទទឹង​ប៉ុន្មាន ហើយ​បណ្ដោយ​ប៉ុន្មាន”។


គាត់​តប​នឹង​ខ្ញុំ​ថា​៖ “ទៅ​សាងសង់​ផ្ទះ​ឲ្យ​រង្វាល់ នៅក្នុង​ដែនដី​ស៊ីណើរ​។ កាលណា​បាន​រៀបចំជាស្រេច​ហើយ រង្វាល់នោះ​នឹង​ត្រូវបាន​តម្កល់​លើ​ទីតាំង​របស់វា”៕


ពេលនោះ ខ្ញុំ​ងើបភ្នែកឡើង ហើយ​សង្កេតមើល នោះ​មើល៍! មាន​ស្ត្រី​ពីរ​នាក់​ចេញមក ដែល​មាន​ខ្យល់​នៅក្រោម​ស្លាប​របស់ពួកនាង​។ ស្លាប​របស់​ពួកនាង​ដូចជា​ស្លាប​របស់​សត្វក្រសារ ហើយ​ពួកនាង​លើក​រង្វាល់​នោះ​ឡើង​នៅរវាង​ផែនដី និង​ផ្ទៃមេឃ​។


ខ្ញុំ​សួរ​ទូតសួគ៌​ដែល​និយាយ​នឹង​ខ្ញុំ​នោះ ថា​៖ “លោកម្ចាស់​នៃខ្ញុំ​អើយ តើ​ទាំងនេះ​ជា​អ្វី​?”។