អ្នកដែលស្រឡាញ់ឪពុក ឬម្ដាយជាងស្រឡាញ់ខ្ញុំ មិនស័ក្ដិសមនឹងខ្ញុំទេ ហើយអ្នកដែលស្រឡាញ់កូនប្រុស ឬកូនស្រីជាងស្រឡាញ់ខ្ញុំ ក៏មិនស័ក្ដិសមនឹងខ្ញុំដែរ;
សាការី 13:3 - ព្រះគម្ពីរខ្មែរសាកល ប្រសិនបើអ្នកណានៅតែព្យាករទៀត ឪពុកម្ដាយរបស់អ្នកនោះដែលបង្កើតអ្នកនោះមក នឹងនិយាយនឹងអ្នកនោះថា: ‘ឯងមិនត្រូវរស់ទៀតទេ ពីព្រោះឯងបាននិយាយមុសាក្នុងព្រះនាមរបស់ព្រះយេហូវ៉ា’។ នោះឪពុកម្ដាយរបស់អ្នកនោះដែលបង្កើតអ្នកនោះមក នឹងចាក់ទម្លុះអ្នកនោះ នៅពេលអ្នកនោះព្យាករ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រានោះ បើអ្នកណានៅតែថ្លែងទំនាយទៀត ទោះឪពុកម្តាយបង្កើតអ្នកនោះ នឹងប្រាប់ថា "អ្នកមិនត្រូវរស់ទៀតទេ ព្រោះអ្នកពោលពាក្យកុហក ដោយនូវព្រះនាមព្រះយេហូវ៉ា" ដូច្នេះ ឪពុកម្តាយដែលបានបង្កើតអ្នកនោះ នឹងចាក់ទម្លុះកូន ក្នុងកាលដែលថ្លែងទំនាយនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើអ្នកណាម្នាក់នៅតែទាយបន្តទៅទៀត ឪពុកម្ដាយដែលបង្កើតអ្នកនោះមក នឹងពោលថា “កូនឯងមិនអាចរស់តទៅទៀតទេ ព្រោះកូនប្រើព្រះនាមរបស់ព្រះអម្ចាស់ ដើម្បីពោលពាក្យកុហក!” ពេលអ្នកនោះទាយ ឪពុកម្ដាយដែលបានបង្កើតខ្លួនមក នឹងចាក់ទម្លុះគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ បើអ្នកណានឹងនៅតែទាយទៀត នោះទាំងឪពុកម្តាយដែលបង្កើតអ្នកនោះមក នឹងប្រាប់ថា ឯងមិនត្រូវរស់ទៀតទេ ពីព្រោះឯងពោលពាក្យកុហក ដោយនូវព្រះនាមព្រះយេហូវ៉ា ដូច្នេះ ឪពុកម្តាយដែលបានបង្កើតអ្នកនោះមក នឹងចាក់ទំលុះកូន ក្នុងកាលដែលទាយនោះ អាល់គីតាប ប្រសិនបើអ្នកណាម្នាក់នៅតែទាយបន្តទៅទៀត ឪពុកម្ដាយដែលបង្កើតអ្នកនោះមក នឹងពោលថា “កូនឯងមិនអាចរស់តទៅទៀតទេ ព្រោះកូនប្រើនាមរបស់អុលឡោះតាអាឡា ដើម្បីពោលពាក្យកុហក!” ពេលអ្នកនោះទាយ ឪពុកម្ដាយដែលបានបង្កើតខ្លួនមក នឹងចាក់ទម្លុះគេ។ |
អ្នកដែលស្រឡាញ់ឪពុក ឬម្ដាយជាងស្រឡាញ់ខ្ញុំ មិនស័ក្ដិសមនឹងខ្ញុំទេ ហើយអ្នកដែលស្រឡាញ់កូនប្រុស ឬកូនស្រីជាងស្រឡាញ់ខ្ញុំ ក៏មិនស័ក្ដិសមនឹងខ្ញុំដែរ;
“ប្រសិនបើអ្នកណាមកឯខ្ញុំ ហើយមិនស្អប់ឪពុក ម្ដាយ ប្រពន្ធ កូនៗ បងប្អូនប្រុស និងបងប្អូនស្រីរបស់ខ្លួន ថែមទាំងមិនស្អប់ជីវិតរបស់ខ្លួនទេ អ្នកនោះមិនអាចធ្វើជាសិស្សរបស់ខ្ញុំបានឡើយ។
ដូច្នេះ ចាប់ពីឥឡូវនេះទៅ យើងមិនរាប់អ្នកណាតាមរបៀបសាច់ឈាមឡើយ។ ទោះបីជាយើងធ្លាប់ស្គាល់ព្រះគ្រីស្ទតាមរបៀបសាច់ឈាមក៏ដោយ ក៏ឥឡូវនេះ យើងលែងស្គាល់ព្រះអង្គតាមរបៀបនេះទៀតហើយ។