សេចក្ដីច្រណែនរបស់ពួកអេប្រាអិមនឹងបាត់ទៅ ហើយភាពជាសត្រូវរបស់ពួកយូដានឹងត្រូវបានកាត់ចេញ; ពួកអេប្រាអិមនឹងលែងច្រណែនពួកយូដា ហើយពួកយូដានឹងលែងធ្វើជាសត្រូវនឹងពួកអេប្រាអិម។
សាការី 11:14 - ព្រះគម្ពីរខ្មែរសាកល រួចខ្ញុំក៏កាច់ឈើច្រត់មួយទៀតរបស់ខ្ញុំឈ្មោះ “សម្ពន្ធ” ដើម្បីផ្តាច់ភាពជាបងប្អូនរវាងយូដា និងអ៊ីស្រាអែល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចខ្ញុំក៏បំបាក់ដំបងរបស់ខ្ញុំមួយទៀត ដែលឈ្មោះថា «សម្ពន្ធមិត្ត» ដើម្បីនឹងផ្តាច់សម្ពន្ធមេត្រីគ្នារវាងពួកយូដា និងពួកអ៊ីស្រាអែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ខ្ញុំកាច់បំបាក់ដំបងទីពីររបស់ខ្ញុំ គឺ «មិត្តភាព» ដើម្បីផ្ដាច់ចំណងភាតរភាពរវាងនគរយូដា និងនគរអ៊ីស្រាអែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចខ្ញុំក៏បំបាក់ដំបងរបស់ខ្ញុំមួយទៀត ដែលឈ្មោះថា «សម្ពន្ធ» នោះបង់ ដើម្បីនឹងផ្តាច់សេចក្ដីមេត្រីគ្នារបស់ពួកយូដា នឹងពួកអ៊ីស្រាអែលចេញ។ អាល់គីតាប បន្ទាប់មក ខ្ញុំកាច់បំបាក់ដំបងទីពីររបស់ខ្ញុំ គឺ «មិត្តភាព» ដើម្បីផ្ដាច់ចំណងភាតរភាពរវាងនគរយូដា និងនគរអ៊ីស្រអែល។ |
សេចក្ដីច្រណែនរបស់ពួកអេប្រាអិមនឹងបាត់ទៅ ហើយភាពជាសត្រូវរបស់ពួកយូដានឹងត្រូវបានកាត់ចេញ; ពួកអេប្រាអិមនឹងលែងច្រណែនពួកយូដា ហើយពួកយូដានឹងលែងធ្វើជាសត្រូវនឹងពួកអេប្រាអិម។
ម៉ាណាសេនឹងស៊ីអេប្រាអិម ហើយអេប្រាអិមនឹងស៊ីម៉ាណាសេ ហើយពួកគេនឹងប្រឆាំងនឹងយូដាជាមួយគ្នា។ ទោះបីជាមានការទាំងអស់នោះក៏ដោយ ក៏ព្រះពិរោធរបស់ព្រះអង្គមិនបានបែរចេញឡើយ ហើយព្រះហស្តរបស់ព្រះអង្គនៅតែលាតចេញមកទៀត៕
ដ្បិតនេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា៖ “យើងនឹងមិនប្រណីដល់ពួកអ្នកដែលរស់នៅទឹកដីនេះទៀតឡើយ។ មើល៍! យើងនឹងប្រគល់ម្នាក់ៗទៅក្នុងកណ្ដាប់ដៃអ្នកជិតខាងរបស់ខ្លួន និងទៅក្នុងកណ្ដាប់ដៃស្ដេចរបស់ខ្លួន! អ្នកទាំងនោះនឹងវាយកម្ទេចទឹកដីនេះ ហើយយើងនឹងមិនរំដោះពីកណ្ដាប់ដៃរបស់អ្នកទាំងនោះឡើយ”។
ដូច្នេះ ខ្ញុំក៏ឃ្វាលហ្វូងចៀមដែលទុកសម្រាប់ការសម្លាប់ ជាហ្វូងចៀមរងទុក្ខវេទនា។ ខ្ញុំយកឈើច្រត់ពីរសម្រាប់ខ្លួនខ្ញុំ ឈើច្រត់មួយខ្ញុំដាក់ឈ្មោះថា “សេចក្ដីសន្ដោស” រីឯឈើច្រត់មួយទៀតខ្ញុំដាក់ឈ្មោះថា “សម្ពន្ធ”។ គឺយ៉ាងនេះឯងដែលខ្ញុំបានឃ្វាលហ្វូងចៀមនោះ។
បន្ទាប់មក ខ្ញុំពោលថា៖ “អញនឹងមិនឃ្វាលពួកឯងទៀតទេ។ មួយណាត្រូវងាប់ ឲ្យងាប់ទៅ មួយណាត្រូវវិនាស ឲ្យវិនាសទៅ ហើយមួយណាដែលនៅសល់ ឲ្យត្របាក់ស៊ីសាច់គ្នាទៅវិញទៅមកចុះ!”។
ពេលនោះ មនុស្សជាច្រើននឹងត្រូវបានធ្វើឲ្យជំពប់ដួល ពួកគេនឹងក្បត់គ្នាទៅវិញទៅមក ហើយស្អប់គ្នាទៅវិញទៅមក;
ប៉ុន្តែប្រសិនបើអ្នករាល់គ្នាប្រខាំគ្នា ហើយត្របាក់គ្នាដូច្នេះ ចូរប្រយ័ត្នទៅ! ក្រែងលោអ្នករាល់គ្នាបានបំផ្លាញគ្នាទៅវិញទៅមក។
ប៉ុន្តែប្រសិនបើមានការឈ្នានីសដ៏ល្វីងជូរចត់ និងការទាស់ទែងក្នុងចិត្តអ្នករាល់គ្នា នោះកុំអួតខ្លួន ហើយភូតភរទាស់នឹងសេចក្ដីពិតឡើយ។
ដ្បិតទីណាដែលមានការឈ្នានីស និងការទាស់ទែង ទីនោះមានភាពច្របូកច្របល់ និងការអាក្រក់គ្រប់យ៉ាង។