Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 11:9 - ព្រះគម្ពីរខ្មែរសាកល

9 បន្ទាប់មក ខ្ញុំ​ពោលថា​៖ “អញ​នឹង​មិន​ឃ្វាល​ពួកឯង​ទៀតទេ​។ មួយណា​ត្រូវ​ងាប់ ឲ្យ​ងាប់​ទៅ មួយណា​ត្រូវ​វិនាស ឲ្យ​វិនាស​ទៅ ហើយ​មួយណា​ដែល​នៅសល់ ឲ្យ​ត្របាក់ស៊ី​សាច់​គ្នាទៅវិញទៅមក​ចុះ​!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 នោះ​ខ្ញុំ​ក៏​និយាយ​ថា៖ «ខ្ញុំ​លែង​ឃ្វាល​ឯង​រាល់​គ្នា​ហើយ ណា​ដែល​ស្លាប់ ឲ្យ​ស្លាប់​ចុះ ណា​ដែល​ត្រូវ​វិនាស ឲ្យ​វិនាស​ចុះ ហើយ​ណា​ដែល​សល់​នៅ ឲ្យ​វា​ហែក​គ្នា​ស៊ី​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ខ្ញុំ​ពោល​ទៅ​ហ្វូង​ចៀម​ថា “ខ្ញុំ​លែង​ឃ្វាល​អ្នក​រាល់​គ្នា​ទៀត​ហើយ!”។ ចៀម​ដែល​ត្រូវ​បាត់​បង់​ជីវិត​ឲ្យ​វា​បាត់​បង់​ជីវិត​ទៅ! ចៀម​ដែល​ត្រូវ​វិនាស​ឲ្យ​វា​វិនាស​ទៅ! រីឯ​ចៀម​ដែល​នៅ​សេស‌សល់​ឲ្យ​វា​ហែក​គ្នា​ស៊ី​ទៅ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 នោះ​ខ្ញុំ​ក៏​និយាយ​ថា អញ​លែង​ឃ្វាល​ឯង​រាល់​គ្នា​ហើយ ណា​ដែល​ស្លាប់ ឲ្យ​ស្លាប់​ចុះ ណា​ដែល​ត្រូវ​វិនាស ឲ្យ​វិនាស​ចុះ ហើយ​ណា​ដែល​សល់​នៅ នោះ​ឲ្យ​វា​ហែក​គ្នា​ស៊ី​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ខ្ញុំ​ពោល​ទៅ​ហ្វូង​ចៀម​ថា “ខ្ញុំ​លែង​ឃ្វាល​អ្នក​រាល់​គ្នា​ទៀត​ហើយ!”។ ចៀម​ដែល​ត្រូវ​បាត់​បង់​ជីវិត​ឲ្យ​វា​បាត់​បង់​ជីវិត​ទៅ! ចៀម​ដែល​ត្រូវ​វិនាស​ឲ្យ​វា​វិនាស​ទៅ! រីឯ​ចៀម​ដែល​នៅ​សេស‌សល់​ឲ្យ​វា​ហែក​គ្នា​ស៊ី​ទៅ!

សូមមើលជំពូក ចម្លង




សាការី 11:9
22 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​៖ “នៅក្នុង​ទឹកដី​នេះ​ទាំងមូល ពីរភាគបី​នឹង​ត្រូវបាន​កាត់ចេញ ហើយ​ដាច់ដង្ហើម ប៉ុន្តែ​មួយភាគបី​នឹង​នៅសល់​។


បណ្ដោយ​ពួកគេ​ចុះ​! ពួកគេ​ជា​មនុស្ស​ខ្វាក់ភ្នែក​ដែល​នាំផ្លូវ​មនុស្ស​ខ្វាក់ភ្នែក។ ប្រសិនបើ​មនុស្ស​ខ្វាក់ភ្នែក​នាំផ្លូវ​មនុស្ស​ខ្វាក់ភ្នែក អ្នក​ទាំងពីរ​នឹង​ធ្លាក់​ទៅក្នុង​រណ្ដៅ”។


ព្រះអង្គ​ទត​ឃើញ​ដើមល្វា​មួយ​ដើម​នៅក្បែរផ្លូវ ក៏​យាង​ទៅរក​ដើមល្វានោះ ប៉ុន្តែ​ព្រះអង្គ​មិន​ឃើញ​អ្វីសោះ លើកលែងតែ​ស្លឹក​ប៉ុណ្ណោះ​។ ព្រះអង្គ​មានបន្ទូល​នឹង​ដើមល្វានោះ​ថា​៖“កុំឲ្យ​មាន​ផ្លែ​ចេញពី​ឯង​ទៀតឡើយ គឺ​ជារៀងរហូត​!”។ ដើមល្វា​នោះ​ក៏​ក្រៀមស្វិត​ភ្លាម​។


ហេតុនេះហើយបានជា​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អាណាចក្រ​របស់​ព្រះ​នឹង​ត្រូវបាន​យកចេញ​ពី​អ្នករាល់គ្នា ហើយ​ប្រទាន​ឲ្យ​ប្រជាជាតិ​មួយ​ដែល​បង្កើត​ផល​នៃ​អាណាចក្រនោះ​។


ព្រះយេស៊ូវ​មានបន្ទូលថា​៖“ពន្លឺ​នេះ​នៅ​ក្នុងចំណោម​អ្នករាល់គ្នា​តែបន្តិចទៀតទេ ចូរ​ដើរ​ក្នុងពេលដែល​អ្នករាល់គ្នា​មាន​ពន្លឺ​នេះ​ចុះ ដើម្បីកុំឲ្យ​សេចក្ដីងងឹត​ចាប់​អ្នករាល់គ្នា​ឡើយ​។ អ្នក​ដែល​ដើរ​ក្នុង​សេចក្ដីងងឹត​មិន​ដឹង​ថា​ខ្លួន​កំពុង​ទៅ​ឯណា​ទេ​។


បន្ទាប់មក ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ទៀត​ថា​៖“ខ្ញុំ​នឹង​ចាកចេញទៅ ហើយ​អ្នករាល់គ្នា​នឹង​រក​ខ្ញុំ ប៉ុន្តែ​អ្នករាល់គ្នា​នឹង​ស្លាប់​ក្នុង​បាប​របស់ខ្លួន​។ អ្នករាល់គ្នា​មិនអាច​ទៅ​កន្លែងដែល​ខ្ញុំ​ទៅ​បានឡើយ”។


ដូច្នេះ ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ហើយ​ថា​: ‘អ្នករាល់គ្នា​នឹង​ស្លាប់​ក្នុង​បាប​របស់ខ្លួន’។ ជាការពិត ប្រសិនបើ​អ្នករាល់គ្នា​មិន​ជឿ​ថា គឺ​ខ្ញុំ​ហ្នឹងហើយ​ជាព្រះអង្គនោះ​ទេ អ្នករាល់គ្នា​នឹង​ស្លាប់​ក្នុង​បាប​របស់ខ្លួន ”។


អ្នក​ដែល​ប្រព្រឹត្តអំពើអយុត្តិធម៌ ចូរឲ្យ​អ្នកនោះ​បន្ត​ប្រព្រឹត្តអំពើអយុត្តិធម៌​ចុះ​; អ្នក​ដែល​ស្មោកគ្រោក ចូរឲ្យ​អ្នកនោះ​បន្ត​នៅស្មោកគ្រោក​ចុះ​; អ្នក​ដែល​សុចរិត ចូរឲ្យ​អ្នកនោះ​បន្ត​ប្រព្រឹត្ត​សេចក្ដីសុចរិត​ចុះ​; អ្នក​ដែល​វិសុទ្ធ ចូរឲ្យ​អ្នកនោះ​បន្ត​ត្រូវបាន​ធ្វើឲ្យវិសុទ្ធ​ចុះ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម