ថ្ងៃនៃអាយុរបស់យើងខ្ញុំគឺចិតសិបឆ្នាំ ឬបើមានកម្លាំង ក៏បានដល់ប៉ែតសិបឆ្នាំប៉ុណ្ណោះ; ប៉ុន្តែអ្វីដែលគួរឲ្យអួតក្នុងឆ្នាំទាំងនោះ មានតែការនឿយហត់ និងទុក្ខព្រួយ ដ្បិតវាកន្លងផុតទៅយ៉ាងរហ័ស ហើយយើងខ្ញុំក៏ហោះទៅបាត់។
សាការី 1:5 - ព្រះគម្ពីរខ្មែរសាកល ដូនតារបស់អ្នករាល់គ្នា តើពួកគាត់នៅឯណា? ហើយពួកព្យាការីទាំងនោះ តើរស់នៅជារៀងរហូតឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯបុព្វបុរសរបស់ឯងរាល់គ្នា តើឥឡូវគេនៅឯណា ហើយតើពួកហោរានៅជាដរាបឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូនតារបស់អ្នករាល់គ្នាបាត់បង់ជីវិតអស់ទៅហើយ រីឯពួកព្យាការីក៏មិននៅរស់រហូតដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកឰយុកោរបស់ឯងរាល់គ្នា ឥឡូវតើគេនៅឯណា ហើយពួកហោរាតើគេនៅជាដរាបឬអី អាល់គីតាប ដូនតារបស់អ្នករាល់គ្នាបាត់បង់ជីវិតអស់ទៅហើយ រីឯពួកណាពីក៏មិននៅរស់រហូតដែរ។ |
ថ្ងៃនៃអាយុរបស់យើងខ្ញុំគឺចិតសិបឆ្នាំ ឬបើមានកម្លាំង ក៏បានដល់ប៉ែតសិបឆ្នាំប៉ុណ្ណោះ; ប៉ុន្តែអ្វីដែលគួរឲ្យអួតក្នុងឆ្នាំទាំងនោះ មានតែការនឿយហត់ និងទុក្ខព្រួយ ដ្បិតវាកន្លងផុតទៅយ៉ាងរហ័ស ហើយយើងខ្ញុំក៏ហោះទៅបាត់។
ជំនាន់មួយកន្លងផុតទៅ ហើយជំនាន់មួយទៀតក៏មកដល់ ប៉ុន្តែផែនដីនៅស្ថិតស្ថេរជារៀងរហូត។
គេក៏ខ្លាចកន្លែងខ្ពស់ និងគ្រោះថ្នាក់នៅតាមផ្លូវ; រីឯដើមអាល់ម៉ុងក៏ចេញផ្កា កណ្ដូបក៏អូសខ្លួន ហើយចំណង់ក៏រសាយទៅ; នេះគឺដោយសារមនុស្សនឹងទៅរកលំនៅអស់កល្បជានិច្ចរបស់ខ្លួន នោះពួកអ្នកកាន់ទុក្ខនឹងដើរចុះឡើងតាមផ្លូវតូច;
ពេលនោះ ធូលីដីនឹងត្រឡប់ទៅផែនដីដូចដើមវិញ ហើយវិញ្ញាណក៏នឹងត្រឡប់ទៅព្រះដែលបានប្រទានវាមកដែរ។
ពួកយូដានិយាយថា៖ “ឥឡូវនេះយើងដឹងហើយថា អ្នកមានអារក្សចូលមែន។ អ័ប្រាហាំ និងបណ្ដាព្យាការីបានស្លាប់ហើយ ប៉ុន្តែអ្នកថា:‘ប្រសិនបើអ្នកណាកាន់តាមពាក្យរបស់ខ្ញុំ អ្នកនោះមិនភ្លក់សេចក្ដីស្លាប់សោះឡើយ គឺជារៀងរហូត’។
ពោលគឺ ថ្វីត្បិតតែដាវីឌបានដេកលក់ ក្រោយពីបម្រើតាមគម្រោងរបស់ព្រះក្នុងជំនាន់របស់ខ្លួន ហើយត្រូវបានបន្ថែមទៅក្នុងពួកដូនតារបស់គាត់ ទាំងជួបការរលួយក៏ដោយ
ដូចដែលមានកំណត់សម្រាប់មនុស្សឲ្យស្លាប់ម្ដង ហើយក្រោយពីស្លាប់នឹងជួបការជំនុំជម្រះយ៉ាងណា