ពេលថ្ងៃលិចផុតទៅ វាក៏ងងឹត នោះមើល៍! មានឡភ្លើងដែលហុយផ្សែង និងចន្លុះដែលមានអណ្ដាតភ្លើងបានឆ្លងកាត់នៅចន្លោះដុំសាច់ទាំងនោះ!
វិវរណៈ 9:2 - ព្រះគម្ពីរខ្មែរសាកល ផ្កាយនោះបានបើករណ្ដៅគ្មានបាត ក៏មានផ្សែងហុយឡើងចេញពីរណ្ដៅ ដូចផ្សែងហុយឡើងចេញពីឡធំមួយ ហើយព្រះអាទិត្យ និងអាកាសត្រូវបានធ្វើឲ្យងងឹតសូន្យ ដោយសារតែផ្សែងពីរណ្ដៅនោះ។ Khmer Christian Bible ផ្កាយនោះក៏បើករណ្ដៅនៃទីជម្រៅ ហើយមានផ្សែងហុយចេញពីរណ្ដៅនោះមកដូចជាផ្សែងចេញពីឡភ្លើងមួយយ៉ាងធំ នោះដួងអាទិត្យ និងអាកាសក៏ងងឹតសូន្យសុងដោយសារផ្សែងចេញពីរណ្ដៅនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ផ្កាយនោះក៏បើកទីជម្រៅនៃជង្ហុកធំ រួចមានផ្សែងហុយឡើងពីទីនោះ ដូចជាផ្សែងពីគុកភ្លើងយ៉ាងធំ ហើយព្រះអាទិត្យ និងអាកាសក៏ងងឹត ដោយព្រោះផ្សែងដែលហុយពីរណ្ដៅនោះមក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយបើកទ្វាររណ្ដៅនរកអវិចីនោះ ស្រាប់តែមានផ្សែងហុយឡើងមក ដូចផ្សែងដែលហុយចេញពីឡមួយយ៉ាងធំ។ ពេលនោះ ព្រះអាទិត្យ និងលំហអាកាសប្រែទៅជាងងឹត ព្រោះតែផ្សែងដែលហុយចេញពីរណ្ដៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ផ្កាយនោះក៏បើកទីជំរៅនៃជង្ហុកធំ រួចមានផ្សែងហុយឡើងពីទីនោះ ដូចជាផ្សែងពីគុកភ្លើងយ៉ាងធំ ហើយព្រះអាទិត្យ នឹងអាកាសក៏ងងឹត ដោយព្រោះផ្សែងដែលហុយពីទីនោះមក អាល់គីតាប ហើយបើកទ្វាររណ្ដៅនរ៉កានោះ ស្រាប់តែមានផ្សែងហុយឡើងមក ដូចផ្សែងដែលហុយចេញពីឡមួយយ៉ាងធំ។ ពេលនោះព្រះអាទិត្យ និងលំហអាកាសប្រែទៅជាងងឹត ព្រោះតែផ្សែងដែលហុយចេញពីរណ្ដៅ។ |
ពេលថ្ងៃលិចផុតទៅ វាក៏ងងឹត នោះមើល៍! មានឡភ្លើងដែលហុយផ្សែង និងចន្លុះដែលមានអណ្ដាតភ្លើងបានឆ្លងកាត់នៅចន្លោះដុំសាច់ទាំងនោះ!
គាត់អើតមើលសូដុម និងកូម៉ូរ៉ា ព្រមទាំងផ្ទៃដីទាំងមូលនៃវាលទំនាប នោះមើល៍! គាត់ក៏ឃើញផ្សែងពីដី ហុយឡើងដូចជាផ្សែងពីឡភ្លើង។
ទ្វារក្រុងអើយ ចូរទ្រហោយំ! ទីក្រុងអើយ ចូរស្រែកយំ! ភីលីស្ទីនទាំងមូលអើយ ចូររលាយបាត់ទៅ! ដ្បិតផ្សែងនឹងចេញពីទិសខាងជើងមក គ្មានអ្នកណាដើររ៉ែរ៉ក្នុងជួរទ័ពគេឡើយ។
អ្នកណាមិនក្រាបថ្វាយបង្គំទេ អ្នកនោះនឹងត្រូវបោះទៅកណ្ដាលឡភ្លើងដែលកំពុងឆេះនោះភ្លាម!”។
យើងនឹងសម្ដែងការអស្ចារ្យនៅមេឃខាងលើ យើងនឹងសម្ដែងទីសម្គាល់នៅផែនដីខាងក្រោម គឺឈាម ភ្លើង និងផ្សែងខ្មួលខ្មាញ់។
ផ្សែងនៃការឈឺចាប់របស់ពួកគេ នឹងហុយឡើងរហូតអស់កល្បជាអង្វែងតរៀងទៅ។ ពួកអ្នកដែលថ្វាយបង្គំសត្វតិរច្ឆាន និងរូបសំណាករបស់វា ព្រមទាំងអ្នកណាក៏ដោយដែលទទួលសញ្ញាសម្គាល់ឈ្មោះរបស់វា នឹងគ្មានសេចក្ដីសម្រាកទាំងយប់ទាំងថ្ងៃ។
ទូតសួគ៌ទីប្រាំចាក់ពីពែងរបស់ខ្លួនទៅលើបល្ល័ង្ករបស់សត្វតិរច្ឆាន នោះអាណាចក្ររបស់វាក៏ត្រឡប់ជាងងឹតសូន្យ ហើយមនុស្សបានខាំអណ្ដាតរបស់ខ្លួនដោយសារតែការឈឺចាប់។
ទូតសួគ៌ទីបួនផ្លុំត្រែឡើង នោះមួយភាគបីនៃព្រះអាទិត្យ មួយភាគបីនៃព្រះចន្ទ និងមួយភាគបីនៃផ្កាយត្រូវបានបំផ្លាញ ដើម្បីឲ្យមួយភាគបីនៃពន្លឺទាំងនោះទៅជាងងឹត។ មួយភាគបីនៃពេលថ្ងៃនឹងបាត់ពន្លឺ រីឯពេលយប់ក៏ដូច្នោះដែរ។
ទូតសួគ៌ទីប្រាំផ្លុំត្រែឡើង នោះខ្ញុំបានឃើញផ្កាយមួយធ្លាក់ពីលើមេឃមកផែនដី ហើយមានកូនសោនៃរណ្ដៅគ្មានបាតបានប្រទានដល់ផ្កាយនោះ។
មានទូតនៃរណ្ដៅគ្មានបាតជាស្ដេចលើពួកវា។ ទូតនោះមានឈ្មោះជាភាសាហេព្រើរថា “អាបាដូន” ហើយមានឈ្មោះជាភាសាក្រិកថា “អាប៉ុលីយ៉ូន”។
សេះ និងអ្នកដែលជិះវា ដែលខ្ញុំបានឃើញក្នុងនិមិត្ត មានលក្ខណៈដូច្នេះ: ពួកគេពាក់ក្រោះការពារទ្រូងពណ៌ភ្លើង ពណ៌ត្បូងកណ្ដៀង និងពណ៌ស្ពាន់ធ័រ; ក្បាលសេះទាំងនោះដូចក្បាលសិង្ហ ហើយមានភ្លើង ផ្សែង និងស្ពាន់ធ័រ ចេញមកពីមាត់របស់ពួកវា។